ភ្នំពេញ ៖ នារីម្នាក់ឈប់ម៉ូតូសឹងតែមិនទាន់ គ្រាន់តែចុះពីលើម៉ូតូភ្លាមដេកសន្លប់ស្តូកស្តឹង ផ្អើលអ្នកដំណើរតាមផ្លូវ ទាក់ទងក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះមានមានឈ្មោះ សៅ ដាលីន អាយុ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិកោះឈើទាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឱ្យដឹងថា មុនកើតហេតុគេជននារីរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-4921 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បានវិលងងឹតមុខ ខ្យល់គ ឈប់ម៉ូតូភ្លាមចុះទៅអង្គុយលើចិញ្ចើមផ្លូវ ហៅអ្នកក្បែរខាងឱ្យជួយ បានបន្តិច ក៏សន្លប់បាត់មាត់ក បង្កឱកយផ្អើលអ្នកដំណើរតាមផ្លូវ ហៅក្រុមសង្គ្រោះឱ្យជួយសង្គ្រោះបឋមភ្លាមៗ។ ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.