ភ្នំពេញ ៖ ម៉ូតូវ៉េវមួយគ្រឿងជិះយុវជនម្នាក់ បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូលេត ជិះដោយនារីវ័យក្មេងម្នាក់ ជ្រុលទៅបុកបណ្តាលឱ្យដួលគរលើគ្នា រងរបួសយុវជនម្នាក់បាក់ដៃឆ្វេង ខាងនារីរបួសបែកមាត់ ចង្កា កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិអង្គត្រគៀត សង្កាត់កន្ទោក រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា នៅមុនពេលកើតហេតុ ភាគីខាងម៉ូតូវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1-GN-3594 ជិះដោយយុវជនម្នាក់ពីជើងទៅត្បូង ដល់ចំណុចកើតហេតុបានបត់មកស្តាំ ហើយបត់ទៅឆ្វេងម្តងទៀត ធ្វើឱ្យ ម៉ូតូលេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-5507 ជិះដោយនារីវ័យក្មេងម្នាក់ គេចមិនផុតជ្រុលបុក បណ្តាលឱ្យដួលគលើគ្នា រងរបួសធ្ងន់យុវជនម្នាក់ របួសស្រាលនារីម្នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានបងប្អូនក្រុមគ្រួសារ ទាំងសងខាងធ្វើការសម្របសម្រួលគ្នាយល់ព្រមចេញថ្លៃព្យាបាលរបួស និងជួសជុលម៉ូតូរៀងៗខ្លួន ដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖ តាតុងសែនជ័យ

