
ក្លិបបាល់ទាត់ Kaya F.C.–Iloilo ក្រោមការដឹកនាំរបស់លោក Colum Curits បានយកឈ្នះ Davao Aguilas UMak FC ដោយបាល់កាត់សេចក្តី ៤-៣ បន្ទាប់ពីស្មើគ្នានៅម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង ១-១ ក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Copa Paulino Alcantara (PFL Cup) ឆ្នាំ២០២៣។
លោក Colum Curits ត្រូវបានក្លិបបាល់ទាត់ Kaya F.C.–Iloilo សមាជិកលីគកំពូលហ្វីលីពីន (Philippines Football League) តែងតាំងជាគ្រូបង្គោល កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ជំនួសកៅអីលោក Graham Harvey។

លោក Colum Curtis ជនជាតិអៀរឡង់ ធ្លាប់ចូលរួមជាមួយក្រុមវិសាខា កាលពីដើមរដូវកាលឆ្នាំ២០២០ ដោយជួយឲ្យក្រុមមួយនេះឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន។
៩ប្រកួតរបស់ក្រុម Kaya F.C.–Iloilo ក្រោមការដឹកនាំរបស់លោក Colum Curits ស៊ុតបញ្ចូលទីសរុប គ្រាប់ ខណ:របូតវិញតែ៤គ្រាប់ប៉ុណ្ណោះជាមួយលទ្ធផលដូចខាងក្រោម៖
វគ្គជម្រុះពូល A៖
- Kaya F.C.–Iloilo ៧-០ Meralco Sparks
- Kaya F.C.–Iloilo ១១-០ Don Bosco Garelli F.C
- Kaya F.C.–Iloilo ៩-១ Philippine Air Force F.C
- Kaya F.C.–Iloilo ៨-០ CF Manila។
លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
- UP Fighting Maroons ០-៣ Kaya F.C.–Iloilo (ជើងទី១)
- Kaya F.C.–Iloilo ៨-០ UP Fighting Maroons (ជើងទី២)។
លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
- Kaya F.C.–Iloilo ២-១ Stallion Laguna F.C (ជើងទី១)
- Stallion Laguna F.C ១-២ Kaya F.C.–Iloilo (ជើងទី២)៕
វគ្គផ្តាច់ព្រ័ត្រ៖
- Kaya F.C.–Iloilo ១-១ Davao Aguilas UMak FC (Kaya ឈ្នះបាល់១១ម៉ែត្រ ៤-៣)៕



