ក្រុម​បាល់ទាត់ខេត្តបន្ទាយមានជ័យ បាន​យក​ឈ្នះ​ក្លិប​បាល់ទាត់​សន្តិ​ភាព ខេត្តកំពង់ធំ ក្នុង​ជំនួប​ជើងទី២ នៅ​ថ្ងៃទី៣ ខែមករា ក្នុង​លទ្ធផល ៤-២ នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន នៃ​ពាន​រង្វាន់ សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គ​ជម្រុះ​ថ្នាក់​ជាតិ)។

​ដោយ​ការប្រកួត​នៅ​ជើងទី១ ក្លិប​បាល់ទាត់​សន្តិ​ភាព ខេត្តកមពង់ធំ បាន​បរាជ័យ​ ក្នុង​លទ្ធផល ២-១ នៅ​កីឡដ្ឋាន កំពង់ធំ សម្រាប់លទ្ធផលទាំង ២ជើងគឺ ៦-៣ ​​​ដូច​នេះខេត្តបន្ទាយមានជ័យ បន្ត​ទទួល​បាន​កៅអី​ទៅ​កាន់​វគ្គ​១៦ក្រុម ដោយ​ត្រូវ​ជួប​ជា​មួយ​ក្រុម​មកពីលីគកំពូលកម្ពុជា គឺ​ព្រះ​ខ័នរាជ​ស្វាយ​រៀង។

សម្រាប់កម្មវិធីប្រកួតនៅបន្តវគ្គ១៦ក្រុម នៃពានរង្វាន់ សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គជម្រុះថ្នាក់ជាតិ) មាន​ដូច​ខាង​ក្រោម៖

ប្រកួតជើងទី១ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤

  • ខេត្តបន្ទាយមានជ័យ ប៉ះ ព្រះខ័រាជស្វាយរៀង នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
  • មន្ទីរ អយក ខេត្តត្បូងឃ្មុំ ប៉ះ ភ្នំពេញក្រោន នៅវិទ្យាល័យ ហ៊ុន សែន មេមត់
  • មន្ទីរ អយក ខេត្តកំពងចាម ប៉ះ វិសាខា នៅវិទ្យាល័យព្រះស៊ីហនុ
  • អង្គរស៊ីធី អេហ្វស៊ី ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាខេត្តសៀមរាប (ស្វាយធំ)

ប្រកួតជើងទី១ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤

  • សៀមរាប អេហ្វស៊ី ប៉ះ បឹងកេត នៅកីឡដ្ឋាខេត្តសៀមរាប (ស្វាយធំ)
  • សមាគមកីឡាបាលទាត់ ក្រសួងមហាផ្ទៃ ប៉ះ ខេត្តព្រៃវែង នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
  • គិរីវង់សុខសែនជ័យ ប៉ះ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់
  • អង្គរថាយហ្គឺរ ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានហនុមា

ប្រកួតជើងទី២ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

  • ព្រះខ័រាជស្វាយរៀង ប៉ះ ខេត្តបន្ទាយមានជ័យ នៅកីឡដ្ឋាខេត្តស្វាយរៀង
  • ភ្នំពេញក្រោន ប៉ះ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន ស្មាត អអេសអិន
  • វិសាខាមន្ទីរ ប៉ះ អយក ខេត្តកំពងចាម នៅកីឡដ្ឋានព្រីនស៍
  • អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ អង្គរស៊ីធី អេហ្វស៊ី នៅកីឡដ្ឋាន AIA KMH Park

ប្រកួតជើងទី២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤

  • បឹងកេត ប៉ះ សៀមរាប អេហ្វស៊ី នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
  • ខេត្តព្រៃវែង ប៉ះ សមាគមកីឡាបាលទាត់ ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន ខេត្តព្រៃវែង
  • កងយោធពលខេមរភូមិន្ទ ប៉ះ គិរីវង់សុខសែនជ័យនៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)
  • ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន កំពង់ស្ពឺ

បន្ទាប់ពីរកឃើញក្រុមដែលឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ការប្រកួតនឹងត្រូវធ្វើឡើងចំនួន ២ជើង ដោយនៅជើងទី១ ប្រកួតនៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ ខណ:ជើងទី២ ប្រកួតនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤។

ដោយឡែកសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ប្រកួត នៅថ្ងៃទី៦ ខែមិនា ជើងទី២ ប្រកួតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ សម្រាប់ការប្រកួតយកចំណាត់ថ្នាក់លេខ៣ លេខ៤ និងវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

រំលឹកថា សម្រាប់បេក្ខភាពប្រកួតវគ្គជម្រុះថ្នាក់ជាតិនេះដែរ គឺមាន ១៧ក្រុម ក្នុងនោះមានក្រុម​មក​ពីលីគ​កំពូល​កម្ពុជា ១០ក្រុម ក្រុមលីគទី២ ចំនួន ៣ក្រុម និង ៤ក្រុមទៀត គឺជា​បេក្ខភាព​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់​ខេត្ត ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែ ខេត្ត​កំពង់ធំ និង​ខេត្ត​បន្ទាយមានជ័យ ត្រូវធ្វើការប្រកួត ២ជើង ដើម្បី​កំណត់​ក្រុម​ឈ្នះឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នៃពានថ្នាក់ជាតិ ដែលទើបតែរកឃើញនេះ។

ក្នុងនោះបេក្ខភាពក្រុមលីគទី២ រួមមានក្រុម សៀមរាប អេហ្វស៊ី និងក្រុមអង្គរស៊ីធី និង​សមាគម​កីឡា​បាល់​ទាត់ក្រសួងមហាផ្ទៃ​។ រីឯបេក្ខភាព ៤ក្រុមចុងក្រោយ នៃពានសម្ដេច​តេ​ជោ-ថ្នាក់ខេត្ត រួម​មាន​មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ, ខេត្ត​បន្ទាយ​មានជ័យ និងក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ៕

Share.