ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គជម្រុះថ្នាក់ជាតិ) ១៦ក្រុមចុងក្រោយនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

ក្នុងនោះមានចំនួន ១៦ក្រុម ដែលបេក្ខភាពក្រុមលីគទី២ ចំនួន ៣ក្រុម រួមមានក្រុម សៀមរាប អេហ្វស៊ី និងក្រុមអង្គរស៊ីធី និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។ រីឯបេក្ខភាព ៣ក្រុម នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត រួមមានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ, និងខេត្តបន្ទាយមានជ័យ។
សម្រាប់កម្មវិធីប្រកួតនៅបន្តវគ្គ ១៦ក្រុម នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គជម្រុះថ្នាក់ជាតិ) មានដូចខាងក្រោម៖
ប្រកួតជើងទី១ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
-ខេត្តបន្ទាយមានជ័យ ប៉ះ ព្រះខ័រាជស្វាយរៀង នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
-មន្ទីរ អយក ខេត្តត្បូងឃ្មុំ ប៉ះ ភ្នំពេញក្រោន នៅវិទ្យាល័យ ហ៊ុន សែន មេមត់
-មន្ទីរ អយក ខេត្តកំពងចាម ប៉ះ វិសាខា នៅវិទ្យាល័យព្រះស៊ីហនុ
-អង្គរស៊ីធី អេហ្វស៊ី ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាខេត្តសៀមរាប (ស្វាយធំ)
ប្រកួតជើងទី១ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
-សៀមរាប អេហ្វស៊ី ប៉ះ បឹងកេត នៅកីឡដ្ឋាខេត្តសៀមរាប (ស្វាយធំ)
-សមាគមកីឡាបាលទាត់ ក្រសួងមហាផ្ទៃ ប៉ះ ខេត្តព្រៃវែង នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
-គិរីវង់សុខសែនជ័យ ប៉ះ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់
-អង្គរថាយហ្គឺរ ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានហនុមា

ប្រកួតជើងទី២ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
-ព្រះខ័រាជស្វាយរៀង ប៉ះ ខេត្តបន្ទាយមានជ័យ នៅកីឡដ្ឋាខេត្តស្វាយរៀង
-ភ្នំពេញក្រោន ប៉ះ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន ស្មាត អអេសអិន
-វិសាខាមន្ទីរ ប៉ះ អយក ខេត្តកំពងចាម នៅកីឡដ្ឋានព្រីនស៍
-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ អង្គរស៊ីធី អេហ្វស៊ី នៅកីឡដ្ឋាន AIA KMH Park
ប្រកួតជើងទី២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
-បឹងកេត ប៉ះ សៀមរាប អេហ្វស៊ី នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
-ខេត្តព្រៃវែង ប៉ះ សមាគមកីឡាបាលទាត់ ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន ខេត្តព្រៃវែង
-កងយោធពលខេមរភូមិន្ទ ប៉ះ គិរីវង់សុខសែនជ័យនៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)
-ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន កំពង់ស្ពឺ
បន្ទាប់ពីរកឃើញក្រុមដែលឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ការប្រកួតនឹងត្រូវធ្វើឡើងចំនួន ២ជើង ដោយនៅជើងទី១ ប្រកួតនៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ ខណ:ជើងទី២ ប្រកួតនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤។
តាមការគ្រោងទុកសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ប្រកួត នៅថ្ងៃទី៦ ខែមិនា ជើងទី២ ប្រកួតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ សម្រាប់ការប្រកួតយកចំណាត់ថ្នាក់លេខ៣ លេខ៤ និងវគ្គផ្ដាច់ព្រ័ត្រ នឹងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕
៣ក្រុមមកពី លីគទី២ កម្ពុជា



៣ក្រុម ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត




