ប៉ូលិសជប៉ុនបាននិយាយថា បុរស ៣នាក់បានរងរបួសកាលពីថ្ងៃពុធ សប្ដាហ៍នេះ នៅក្នុងឧប្បត្តិហេតុចាក់សម្លាប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីស្ត្រីម្នាក់បានកាន់កាំបិតលើរថភ្លើងនៅស្ថានីយ៍ Akihabara ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យនាយកដ្ឋានប៉ូលីសក្រុងតូក្យូ បាននិយាយថា ប៉ូលីសបានទទួលការហៅទូរស័ព្ទបន្ទាន់មួយនៅមុនម៉ោង ១១:០០នាទីយប់ (ម៉ោងក្នុងស្រុក) ដោយនិយាយថា ស្ត្រីម្នាក់នោះបានរងរបួសដោយកាំបិតនៅតាមផ្លូវខ្សែរត់ Yamanote ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុត នៅក្នុងទីក្រុងនេះ។

អ្នកនាំពាក្យរូបនេះបានបន្ដថា ស្ត្រីរូបនេះត្រូវបានចាប់ខ្លួន ហើយស្ថានភាពនៃបុរសដែលរងរបួសទាំង ៣នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ទីភ្នាក់ងារ​ព័ត៌មាន​ក្យូដូ​ បាន​រាយការណ៍​ថា គ្មាន​ជន​រង​គ្រោះ​ណា​ម្នាក់​រង​របួស​ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ឡើយ ខណៈទូរទស្សន៍រដ្ឋ NHK បានរាយការណ៍ដំបូងថា មនុស្ស ៤នាក់ត្រូវបានគេចាក់។

ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន East Japan Railway Company បាននិយាយថា «ខ្សែរថភ្លើង Yamanote loop ត្រូវបានផ្អាកមួយរយៈដោយសារតែមានបញ្ហានៅលើរថភ្លើង»៕

ប្រភព៖ CNA

Share.