សិល្បៈជាតិ៖ ដូច​មហាជន​បាន​ជ្រាប​ពី​កន្លងមកហើយ​ថា តារាចម្រៀង ណូ​លី ដែលជា​ម្ចាស់​បទ «លក់​គោយន្ត» មួយ​រយៈកាល​មុននេះ លោក​មាន​វិបត្តិ​ឡើង​គីឡូ​ខុស​ប្រក្រតី ដែលជា​ហេតុ​ធ្វើឱ្យ​មាឌ​របស់លោក​កាន់តែ​រីក​ធំទៅៗ រហូត​ពិបាក​សម្រក​ចុះមក​វិញ និង​ដល់​ថ្នាក់​លែង​ហ៊ាន​បញ្ចេញ​មុខ​របស់ខ្លួន​នៅក្នុង MV ចម្រៀង បើទោះបីជា​បទ​នោះ​ល្បី​ខ្លាំង​ដល់​កម្រិត​ណាក៏ដោយ។

ដោយឡែកថ្មីៗនេះ តារាចម្រៀង ណូ​លី ដាច់ចិត្ត​ទម្លាយ​រូបភាព​របស់ខ្លួន និង​ការប្រែប្រួល​រូប​រាយ​របស់ខ្លួន​រហូត​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ភ្ញាក់ផ្អើល​គ្រប់គ្នា។ ម្ចាស់​បទ លក់​គោយន្ត រូបនេះ បាន​អះអាងថា ត្រឹម​រយៈពេល​តែ ២ ខែ​ប៉ុណ្ណោះ លោក​អាច​សម្រក​គីឡូ​ដល់​ទៅ​ជាង ២០ គីឡូ ដោយ​រក្សាបាន​សុខភាព​ល្អ​ពេញលេញ។

យ៉ាងណាមិញ តារាចម្រៀង ណូ​លី បាន​ចែករំលែក​អាថ៌កំបាំង​នៃ​ការព្យាយាម​សម្រក​គីឡូ​របស់ខ្លួន​ដោយ​មិនចាំបាច់​ចំណាយ​ថវិការ​ឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​បានដឹង​យ៉ាង​ដូច្នេះ៖

«ខ្ញុំ​បាន​ស្រក​20kg ក្នុង​រយៈពេល60ថ្ងៃ​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព ហើយ​ថែមទាំង​មាន​សុខ​ភាពល្អ​ទៀតផង។ មាន​បងប្អូន​ជាច្រើន​បាន​សួរនាំ​ពី​វិធី​ក្នុងការ​សម្រក ខ្ញុំ​នឹង​ចែករំលែក​Tipខ្លះៗជូន​បងប្អូន

– ផ្ដាច់​ចោល​រាល់​គ្រឿង​ស្រវឹង

– ប្ដូរ​របប​អាហារ

– ហាត់ប្រាណ​ជាប្រចាំ

– ការធ្វើ Intermittent fasting (ជាទូទៅ​ខ្ញុំ​ធ្វើ 20:4 តែបើ​ពេលណា​គាំង​គីឡូ​ខ្លាំង​ខ្ញុំ​អាចធ្វើ​ដល់ 48hតែយូរៗម្ដង​បាន​ហើយ សម្រាប់​អ្នក​ទាំងអស់គ្នា​ថ្មី​ខ្ញុំ​ណែនាំ​អោយធ្វើ​ត្រឹម 18:6 រឺ 16:8 សិន​បាន​ហើយ)

– ញ៉ាំទឹក​អោយបាន​គ្រប់គ្រាន់ គេង​អោយ​គ្រប់គ្រាន់

– កាត់បន្ថយ រឺ ផ្ដាច់​ចោល​នូវ​ជាតិ​ផ្អែម និងដិ​ត (ហិល​បានតែ​កុំ​ច្រើនពេក)

– ញុំ​កាហ្វេ​ខ្មៅ​អត់ដា​ក់ស្ករ (ទឹកកក រឺ ត្រជាក់​មិនបាន​ធ្វើអោយប៉ះពាល់​ដល់​ការ​សម្រក​ទេ​ព្រោះ​វា 0 calories)

– ឈប់​ស្រលាញ់​គេ​ម្នាក់ឯង» ។

ម្ចាស់​បទ «លក់​គោយន្ត» បាន​បន្ត​រៀបរាប់​ទៀតថា «ខ្ញុំ​នឹង​ធ្វើជា Video tip នៅក្នុង Page ដើម្បី​ចែករំលែក​បទពិសោធន៍ពិតៗរបស់ខ្ញុំ ទាំង​ម្ហូប​ដែល​ខ្ញុំ​ញ៉ាំ ការហាត់​ប្រាណ​របៀប​ណា នឹង​ការតាំង​ចិត្ត​បែបណា​ទើប​អាច​ធ្វើបាន​ក្នុងពេលឆាប់ៗនេះ…»។

គួរ​ដឹងថា ការ​បង្ហោះ​របស់​តារាចម្រៀង ណូ​លី បានធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម ជាពិសេស​យុវវ័យ​ចាប់អារម្មណ៍​ចំពោះ​វិធីសាស្ត្រ​ចែករំលែក​ពី​ការ​សម្រក​គីឡូ និង​ថែរក្សា​រាង ហើយ​នោះ​ក៏​ជា​សារ​ដាស់តឿន​ដល់​យុវវ័យ​ដែរ​ថា ការថែរក្សា​រាង​ឱ្យបាន​ស្លី​ម​ស្អាត គឺ​ទទួលបាន​សុខភាព​ល្អ និង​មិនចាំបាច់​ត្រូវតែ​ចំណាយលុយ​ថែម​ទៀតផង។

សូម​រំលឹក​ដែរ​ថា លោក ណូលី បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មានឈ្មោះ​ជា​តារាចម្រៀង original song កាលពី​អំឡុង​ឆ្នាំ ២០១២ ដោយ​បទ​ចម្រៀង​របស់លោក​ទ​ទួលបាន​ការគាំទ្រ​ជាច្រើន ពី​សំណាក់​ហ្វេនៗ ពិសេស​មិត្ត​យុវវ័យ​ផ្ទាល់​តែម្តង ព្រោះ​តារាចម្រៀង​រូបនេះ ពិត​ជាមាន​ទឹកដម​សំលេង​ពិ​រោះ ហើយ​ការនិពន្ធ​បទ​ចម្រៀង​របស់លោក​ពិត​ជាមាន​ភាព​ទាក់ទាញ​ខ្លាំងណាស់​ដូចជា​បទ« អារម្មណ៍​ត្រូវការ​អូន» «កើតមក​ដើម្បី​តែ​លួង​គេ» និង​បទ«លក់​គោយន្ត» ជាដើម៕

Share.