
បញ្ចប់ការប្រកួតសប្តាហ៍ទី១១ នៃការប្រកួតពានរង្វាន់លីគទី២ របស់កម្ពុជា Cambodian League 2 វិសាខា ខ ដណ្ដើមកំពូលតារាងវិញ បន្ទាប់ពីយកឈ្នះ យុវជនបាទី អាយុក្រោម១៨ឆ្នាំ ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋានព្រីនស៍ ខណ: សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ឈរនៅលេខ២ មាន២១ពិន្ទុស្មើជាមួយវិសាខា។
ខាងក្រោយនេះគឺជារឿងសំខាន់ៗមួយចំនួន នៅលីគទី២ កម្ពុជា ត្រឹមសប្ដាហ៍ទី១១៖
អង្គរស៊ីធី នៅតែមិនអាចរកជ័យជម្នះបាន ក្រោយស្មើជាមួយ ISI ដង្កោសែនជ័យ ខ នៅសប្ដាហ៍ទី១១

២ក្រុមប៉ុណ្ណោះដែលបានឈរកំពូលតារាងមាន វិសាខា ខ ចំនួន ៥សប្ដាហ៍ និងក្រសួងមហាផ្ទៃ ៦សប្ដាហ៍ ខណ: វិសាខា ខ យកកៅអីកំពូលតារាង ពីក្រសួងមហាផ្ទៃវិញ នៅសប្ដាហ៍ទី១១

ក្រសួងមហាផ្ទៃ ជាក្រុមទី៥ ដែលត្រូវពិន័យកាតក្រហម នៅលីគទី២ ខណ: ឡាយហ្វអេហ្វស៊ីខេត្ត ព្រះសីហនុ ពិន័យកាត ២៦សន្លឹក កាតក្រហម ៣សន្លឹក

អាជ្ញាកណ្ដាល ៣រូបចាយកាតលើក ២០សន្លឹកមុនគេ នៅលីគទី២ កម្ពុជា
-លោក ស៊ុំ វីយូរ៉ា ដឹកនាំ ៥ប្រកួត កាតសរុប២៥ សន្លឹក ក្រហម ៣ សន្លឹក
-លោក នៅ ភក្ដី ដឹកនាំ ៦ប្រកួត កាតសរុប២៣ សន្លឹក ក្រហម គ្មាន
-លោក ហាក់ ដា ដឹកនាំ ៣ប្រកួត កាតសរុប២២ សន្លឹក ក្រហម ២ សន្លឹក

នួន បូរី របស់មហាផ្ទៃ ជាកីឡាករតែម្នាក់ រកបាន ១១គ្រាប់មុនគេ នៅកំពូលតារាង Top Scorers លីគទី២ កម្ពុជា

កីឡាករ ខេម លាងខេ របស់ឡាយហ្វ ឈ្នះ MVP ច្រើនជាងគេនៅលីគទី២ ចំនួន ៣លើក

អ្នកចាំទី ផៃ ឆៃយ៉ា របស់វិសាខា (ខ) និង Rama Mendonça របស់ឡាយហ្វ ជាអ្នកចាំទី២រូបដែលរក្សា Clean Sheets (បិទមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី) ច្រើនជាងសរុប ៤លើកដូចគ្នា


កីឡដ្ឋានឡាយហ្វ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេមានចំនួន ៨ ៧៤៥នាក់ នៅលីគទី២ គិតត្រឹមសប្តាហ៍ទី១១

អង្គរស៊ីធី បន្តជាក្រុមមិនធ្លាប់ឈ្នះ MVP នៅលីគទី២ កម្ពុជា ខណ:ឡាយហ្វអេហ្វស៊ីខេត្តព្រះសីហនុ ឈ្នះ MVP ចំនួន ៨លើក ត្រឹមសប្តាហ៍ទី១១

សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ជាក្រុមតែមួយ ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេចំនួន ២៩គ្រាប់ ក្នុងចំណោមក្រុមទាំង៨ នៅលីគទិ២ កម្ពុជា ត្រឹមសប្តាហ៍ទី១១

កម្មវិធីប្រកួត សម្រាប់សប្ដាហ៍ទី១២៖


