ភ្នំពេញ៖ ស្រ្តីម្នាក់ធ្វើដំណើរតាមផ្លូវ រថភ្លើង ត្រូវរថភ្លើងបុកខ្ទៀតចេញខាងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសម:។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៩នឹង២៥នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវដែកក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថភ្លើងបើកបរតាមបណ្ដោយផ្លូវដែកក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុបានបុកស្ត្រីម្នាក់ដែលដើរឆ្លងកាត់ផ្លូវដែកបណ្ដាលឱ្យខ្ទៀតចេញខាងរងរបួសធ្ងន់។​ស្រ្តីរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋអ្នកជិតខាងបានជួយសង្គ្រោះបឋម និងទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាននិងរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅជួយសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ៕

អត្ថបទ៖ សេង សាវី

Share.