កណ្តាល ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ បាក់ជើងឆ្វេង ចំណែកបុរស២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នាច្រាសទិស កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមនគរបាលបានឱ្យដឹងថា ភាគីខាងម៉ូតូ PCX ពណ៌ក្រហម ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HR-2895 ជិះដោយឈ្មោះ ឌី ឈាង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងរបួសស្រាល ។ ចំណែកភាគីម៉ូតូBeat ពណ៌ក្រហម ស ពាក់ស្លាកលេខ កណ្តាល1AB-3347 ជិះឌុបគ្នា២នាក់ បើកដោយឈ្មោះ ធី ផល្លា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួមដំណើរដោយឈ្មោះ នាង ប៉ូលី ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងរបួសបាក់ជើងឆ្វេង ។
ប្រភពបន្តទៀតថា មុនកើតហេតុ ម៉ូតូPCX ជិះពីលិចទៅកើត ដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយម៉ូតូBeat ច្រាសទិសគ្នា បណ្តាលឱ្យ របួសធ្ងន់ស្រ្តីម្នាក់ បយរស២នាក់រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុក ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែក ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចវាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ តាតុងសែនជ័យ

