ភ្នំពេញ៖ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៨នាក់ ដែលធ្វើសកម្មភាពយកម៉ួកសុវត្ថិភាពវាយអ្នកដទៃឲ្យរងរបួស នៅសង្កាត់ចោមចៅទី១ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបឃាត់ខ្លួន។

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ឡេង វាសនា អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលការងារព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដែលធ្វើសកម្មភាពយកម៉ួកសុវត្ថិភាពវាយអ្នកដទៃឲ្យរងរបួស ប្រព្រឹត្តនៅចំណុចមុខសាលារៀន មិគីវេ ភូមិត្រពាំថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១:៤០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ ឡេង វាសនា អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលការងារព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងថា មុនកើតហេតុនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង ១១:៤០នាទី ជនរងគ្រោះ និងក្រុមជនសង្ស័យ ជាសិស្សរៀននៅសាលារៀននៅមិគីវេជាមួយគ្នា ដែលមានទីតាំង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ហើយក្រុមទាំង០២ មានជម្លោះពាក្យសំដីនិងគ្នា។ លុះដល់ម៉ោង ចេញទៅផ្ទះក្រុមជនសង្ស័យបាននាំបក្ខពួកខាងចំនួន០៨នាក់ ជិះម៉ូតូ យកមួកសុវត្ថិភាពវាយទៅលើក្រុមជនរងគ្រោះ តែដេញវាយមិនត្រូវ។

ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកជនបង្កមកអនុវត្តតាមនីតិវិធីច្បាប់។ ក្រោយពីទទួលពាក្យសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានក្រុមជនសង្ស័យទាំង០៨នាក់ខាងលើ យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ ធ្វើការសួរនាំ៕

អត្ថបទ៖ សង្គម

Share.