ក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យ បានប្រើប្រាស់កីឡាករបរទេស Thapa Magar Saroj សញ្ជាតិនេប៉ាល់ ក្នុងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ វគ្គជម្រុះថ្នាក់ជាតិទាំង២ជើង យកឈ្នះ សន្តិភាព ខេត្តកំពង់ធំ លទ្ធផលសរុប ៦-៣ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

លទ្ធផលទាំង២ជើងវគ្គជម្រុះថ្នាក់ជាតិ៖

  • សន្តិភាព ខេត្តកំពង់ធំ ១-២ ខេត្តបន្ទាយមានជ័យ
  • ខេត្តបន្ទាយមានជ័យ ៤-២ សន្តិភាព ខេត្តកំពង់ធំ។

ដូច្នេះខ្សែបម្រើ Thapa Magar Saroj សញ្ជាតិនេប៉ាល់ ក្លាយជាកីឡាករបរទេសតែម្នាក់គត់ និងដំបូងគេ ដែលអាចបង្ហាញខ្លួនក្នុងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ វគ្គជម្រុះថ្នាក់ជាតិ រដូវកាល ២០២៣-២៤។

សម្រាប់កម្មវិធីប្រកួតនៅបន្តវគ្គ១៦ក្រុម នៃពានរង្វាន់ សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គជម្រុះថ្នាក់ជាតិ) មាន​ដូច​ខាង​ក្រោម៖

ប្រកួតជើងទី១ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤

  • ខេត្តបន្ទាយមានជ័យ ប៉ះ ព្រះខ័នរាជស្វាយរៀង នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
  • មន្ទីរ អយក ខេត្តត្បូងឃ្មុំ ប៉ះ ភ្នំពេញក្រោន នៅវិទ្យាល័យ ហ៊ុន សែន មេមត់
  • មន្ទីរ អយក ខេត្តកំពងចាម ប៉ះ វិសាខា នៅវិទ្យាល័យព្រះសីហនុ
  • អង្គរស៊ីធី អេហ្វស៊ី ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាខេត្តសៀមរាប (ស្វាយធំ)

ប្រកួតជើងទី១ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤

  • សៀមរាប អេហ្វស៊ី ប៉ះ បឹងកេត នៅកីឡដ្ឋាខេត្តសៀមរាប (ស្វាយធំ)
  • សមាគមកីឡាបាលទាត់ ក្រសួងមហាផ្ទៃ ប៉ះ ខេត្តព្រៃវែង នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
  • គិរីវង់សុខសែនជ័យ ប៉ះ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់
  • អង្គរថាយហ្គឺរ ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានហនុមាន

ប្រកួតជើងទី២ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

  • ព្រះខ័នរាជស្វាយរៀង ប៉ះ ខេត្តបន្ទាយមានជ័យ នៅកីឡដ្ឋាខេត្តស្វាយរៀង
  • ភ្នំពេញក្រោន ប៉ះ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន ស្មាត អអេសអិន
  • វិសាខាមន្ទីរ ប៉ះ អយក ខេត្តកំពងចាម នៅកីឡដ្ឋានព្រីនស៍
  • អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ អង្គរស៊ីធី អេហ្វស៊ី នៅកីឡដ្ឋាន AIA KMH Park

ប្រកួតជើងទី២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤

  • បឹងកេត ប៉ះ សៀមរាប អេហ្វស៊ី នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
  • ខេត្តព្រៃវែង ប៉ះ សមាគមកីឡាបាលទាត់ ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន ខេត្តព្រៃវែង
  • កងយោធពលខេមរភូមិន្ទ ប៉ះ គិរីវង់សុខសែនជ័យនៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)
  • ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន កំពង់ស្ពឺ៕

Share.