ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ចេញពីហាងផឹកសុីស្រវឹងស្រឿងៗ ឡើងបើករថយន្តរយ៊ែរថយក្រោយជ្រុលរអិលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅប្រឡាយ អមផ្លូវរថភ្លើង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះថ្នាក់ធ្លាក់ចូលប្រឡាយខាងលើ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-0486 ម្ចាស់អ្នកបើកបរ ដោយបុរសចំណាស់ម្នាក់ ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសវ័យចំណាស់ម្នាក់ បើករថយន្តខាងលើចូលទៅផឹកសុី លុះចេញមកវិញ ស្រវឹងស្រឿងៗ ឡើងបើករថយន្តរយ៊ែរថយក្រោយ ភ្លេចជាន់ហ្វ្រាំង ស្រាប់តែរអិលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ លិចកប់រថយន្តមួយកំណាត់ក្រោយចូលភក់ ។

ក្រោយកើតហេតុ បានបងប្អូន ប្រជាពលរដ្ឋ សមត្ថកិច្ច ជួយហៅរថយន្តបែន ទៅឱ្យជួយអូសរថយន្តឡើងគោកវិញ ម្ចាស់បើកយកទៅលាងសម្អាតដោយខ្លួនឯង ៕

អត្ថបទ៖ តាតុងសែណជ័យ

