
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Leonel Messi បានធ្វើដំណើរទៅដល់ទីក្រុងបារីស ប្រទេសបារាំង ហើយនៅរាត្រីថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ដើម្បីបង្ហាញខ្លួនជាមួយក្រុមថ្មីខ្លួនគឺ Paris Saint-Germain F.C ដោយពាក់អាវលេខ១០ប្រចាំក្រុម បន្ទាប់ពីចាកចេញពីទីក្រុង Barcelona របស់អេស្ប៉ាញ។
A new 💎 in Paris!
— Paris Saint-Germain (@PSG_English) August 10, 2021
PSGxMESSI ❤️💙 pic.twitter.com/scrp1su9a6
នេះជាកាចាកចេញពីប្រទេសអេស្ប៉ាញ ជាលើកដំបូងរបស់ Messi ក្រោយធ្វើដំណើរទៅចូលរួមក្រុម Barcelona តាំងពីឆ្នាំ២០០០ ក្នុងនាមជាយុវជនថ្នាលមក។ រូបគេបានចុះកិច្ចសន្យារយៈពេល២ឆ្នាំនៅក្រុមថ្មីរបស់ខ្លួន ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កំពុងលេងនៅលីគកំពូលបារាំង (Ligue 1) ក្នុងតម្លៃពលកម្ម៣៥លានអឺរ៉ូ ក្នុង១ឆ្នាំ (ប្រហែល៤០លានដុល្លារអាមេរិក)។ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន france24 របស់បារាំង។

អត្ថបទពាក់ព័ន្ធ៖អាហ្សង់ទីន តាមទាន់អ៊ុយរុយហ្គាយ ជាក្រុមឈ្នះពាន Copa América បានច្រើនជាងគេ
Messi ឈ្នះពានរង្វាន់ស្ទើរតែរាប់មិនអាចទៅហើយកាលនៅជាសមាជិកក្រុម FC Barcelona ខណៈរូបគេទើបតែជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះពានរង្វាន់ជើងឯកទ្វីបអាមេរិកខាងត្បូង Copa America កាលពីពេលថ្មី៕


