ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាល ឆ្នាំ២០២៣ បានបញ្ចប់សប្តាហ៍ទី១៥ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ស្របពេលដែលក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និង អាយ អេស អាយ ដង្កោសែនជ័យ បន្តឈរនៅតំបន់ Top 4 (ក្រុមកំពូលទាំង៤) ៥សប្ដាហ៍​ជាប់គ្នាមាន សប្ដាហ៍ទី១១,១២,១៣,១៤ និងទី១៥។

ដោយឡែក​មុន​ចាប់​ផ្ដើម​សប្ហាហ៍ថ្មីនៅថ្ងៃទី៦ និងទី៧ មក​​ដឹង​ពី​រឿង​សំខាន់​ៗមួយ​ចំនួន ត្រឹម​សប្ដាហ៍ទី១៥៖

កីឡាករកូតារអាស៊ាន ៣រូប អាចបង្ហាញខ្លួនគ្រប់ការប្រកួត

-​កីឡា​ករ Bugas Pocholo របស់អង្គរថាយហ្គឺរ
-កីឡាករThiha Zaw របស់ព្រៃវែង
-កីឡាករ Jhon Frith របស់ ISI ដង្កោសែនជ័យ

4-3-3 ទម្រង់លេង ពេញនិយមលេងនៅលីគកំពូលកម្ពុជា គិតត្រឹម សប្ដាហ៍ទី១៥

-ទម្រង់ 4-3-3 មាន​ចំនួន ៥៣ប្រកួត
-ទម្រង់ 3-4-3 មាន​ចំនួន ២២ប្រកួត
-ទម្រង់ 4-2-3-1 មាន​ចំនួន ២២ប្រកួត

អ្នកចាំទី ៣នាក់ បង្ហាញខ្លួនបានលើក ១០០០នាទីមុនគេ

-អ្នកចាំ យី ប៊ុនហេង បង្ហាញបាន ១២ប្រកួត លេងបាន ១ ០៨០នាទី
-អ្នកចាំ អ្នកចាំទី វីរ: ដារ៉ា បង្ហាញបាន ១២ប្រកួត លេងបាន ១ ០៨០នាទី
-អ្នកចាំ អ្នកចាំទី សាំង ហាន់ឃុន បង្ហាញបាន ១៥ប្រកួត លេងបាន ១ ២៩០នាទី

លោក Oleg Starynskyi ជាគ្រូបង្វឹកដែលត្រូវពិន័យកាតច្រើនជាងគេ កាតលឿង ៥សន្លឹក នៅលីគកំពូលកម្ពុជា

អាជ្ញាកណ្តាល ២រូបដែលមិនទាន់ចាយកាតក្រហម លោក ឃិន ឧសីហា កាត់ក្តី១១ប្រកួត ចាយ​កាតលឿងសុទ្ធ៤៤សន្លឹក និងលោក អ៉ីវ ទីណា កាត់ក្តី១១ប្រកួត ចាយលឿង​កាត​សរុប៤០សន្លឹក

ស្វាយរៀង ជាក្រុមរកគ្រាប់បាល់បញ្ចូលទីដោយប្រើក្បាលច្រើនជាងគេ រកបាន ៣៦គ្រាប់ ប្រើក្បាលបញ្ចូលទី ចំនួន ១៣គ្រាប់នៅលីគកំពូលកម្ពុជា

ឌី ផារ៉ាន់ ជាកីឡាករដែលលើកបាល់ជ្រុងឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនជាងគេ ចំនួន ៣លើក នៅលីគកំពូលកម្ពុជា

អ្នកចាំទី អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន រក្សា Clean Sheets ចំនួន ៥លើក ស្រវាកៅអីកំពូលតារាង ខណ: អ៊ុំ សេរីរ័ត្ន ជាអ្នកចាំទី ទី១៨ រក្សា Clean Sheets នៅលីគកំពូលកម្ពុជា

ប្រធានក្រុម ៨នាក់ ដែលបង្ហាញខ្លួនលើស ១០០០នាទីនៅលីគកំពូលកម្ពុជា ត្រឹមសប្តាហ៍ទី១៥

កីឡាករ Thiha ZAW សញ្ជាតិ​មីយ៉ាន់​ម៉ា របស់​ព្រៃវែង បញ្ជូន​បាល់ឲ្យ​មិត្តរួម​ក្រុម​ស៊ុតបញ្ចូល​ទីបាន ៧គ្រាប់ ស្រវាកៅអីកំពូលតារាងវិញក្នុង Top Assists នៅ​លីគកំពូលកម្ពុជា

កីឡាករខ្មែរ ៤រូបឈ្នះ MVP បាន២លើកដូចគ្នាខណ: Marcus Haber បាន៥លើក នៅលីគកំពូលកម្ពុជា
-កីឡាករ គួច ដានី របស់​ព្រះខ័នរាជស្វាយរៀង
-កីឡាករ យី ប៊ុនហេង របស់អង្គរថាយហ្គឺរ
-កីឡាករ ឡុង ភារ៉ាត់ របស់ភ្នំពេញក្រោន
-កីឡាករ ស៊ិន កក្កដា របស់វិសាខា

វិសាខា និងភ្នំពេញក្រោន ជាក្រុមទាត់បាល់ជ្រុងលើស១០០លើកមុនគេ នៅលីគកំពូលកម្ពុជា
-វិសាខា ទាត់បាល់ជ្រុងចំនួន ១០៦លើក
-ភ្នំពេញក្រោន ទាត់បាល់ជ្រុងចំនួន ១០៣លើក

អ្នកចាំទី អាំ សុវណ្ណារ៉ាត់ របស់ព្រះខ័នរាជស្វាយរៀង ជាកីឡាករតែម្នាក់គត់ ទើបបង្ហាញខ្លួននៅ លីគកំពូលកម្ពុជា ក្រោយឆ្លងកាត់ ១៥សប្ដាហ៍

ខេត្តព្រៃវែង និង Tiffy Army ជា​ក្រុម​មិនទាន់ពិន័យកាតក្រហម នៅលីគកំពូលកម្ពុជា
-ព្រៃវែង ពិន័យកាត ២០កាតក្រហម គ្មាន
-កងយោធពលខេមរភូមិន្ទ ពិន័យកាត ១៩សន្លឹក កាតក្រហម គ្មាន

ខ្សែប្រយុទ្ធ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ស៊ុត Hat-Trick ៣លើក​មុន​គេនៅ​លីគ​កំពូល​កម្ពុជា

គិរីវង់សុខសែនជ័យ ទើបរកបានជ័យជម្នះជាលើកទី២ ឈ្នះ ណាហ្គាវើលដ៍ ៦-១ ឆ្លងកាត់​១៥សប្ដាហ៍

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និង អាយ អេស អាយ ដង្កោសែនជ័យ បន្តឈរនៅតំបន់ Top 4 (ក្រុមកំពូលទាំង៤) ៥សប្ដាហ៍ជាប់គ្នាមាន សប្ដាហ៍ទី១១,១២,១៣,១៤ និងទី១៥៕

កម្មវិធីប្រកួត សម្រាប់សប្ដាហ៍ទី១៦៖

Share.