ភ្នំពេញ÷ រថយន្ដកាមរីមួយគ្រឿងផ្ងារជើងទ្រមេឃ ក្រោយបុរសម្នាក់បើករ៉េចង្កូតទៅបុក សួនច្បាពុះចែកទ្រូងផ្លូវ នៅតាមបណ្ដោយផ្លូវ១០០៣ថ្មី កាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ១០០៣ថ្មី ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដកាមរីមួយគ្រឿង ពណ៍សពាក់ស្លាកលេខភ្នំពេញ 2E-7739 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ថ្មី ក្នុងទិសដៅពីត្បូងមកជើង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលបែកសួនច្បារ ឯរថយន្ដបង្ករក្រឡាប់ផ្ងារជើងទ្រមេឃ តែមិនបង្ករអោយមានអ្នករងបួសធ្ងន់ធ្ងរនោះទេ។

ក្រោយពីកើតហេតុក៏មានវត្តមាន សមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទូចរថយន្ដបង្ករយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ ត្រយង តូច

Share.