ភ្នំពេញ៖ មន្រ្តីនគរបាលចំនួន១២រូបទៀតហើយ ត្រូវបានឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បន្ទាប់ពីរកឃើញថា មន្រ្តីនគរបាលទាំងនោះមិនគោរពបទបញ្ជា តួនាទីភារកិច្ចការងារ ក្នុងនាមជាកងកម្លាំងនគរបាលជាតិ។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពី ការបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។

មន្ត្រីនគរបាលដែលត្រូវបណ្តេញចេញទាំង ១២ នាក់នោះមានជា៖

 ១. វរសនីយ៍ទោ ស ពិសិដ្ឋ អត្តលេខ ៣៩៨៧៧ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។

២. វរសេនីយ៍ត្រី គង់ ចាន់រស្មី អត្តលេខ ៨៥០១១ នាយផ្នែកអក្សរសម្ងាត់ នៃអធិការដ្ឋាននគរបាលខណ្ឌដង្ក។

៣. អនុសេនីយ៍ឯក ឌួង ចាន់សិត្សា អត្តលេខ ៧៣៣២៦នាយរងផ្នែក នៃការិយាល័យបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ។

៤. អនុសនីយ៍ទោ ថា សោភ័ណ អត្តលេខ ៧១៩៣៩ នាយរងផ្នែករដ្ឋបាល នៃការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា។

៥. អនុសេនីយ៍ឯក រស់ ឧត្តម អត្តលេខ ៧៤៧១៣ នាយរងផ្នែកបំឆាំងគ្រឿងញៀន នៃ អធិការដ្ឋាននគរបាលខណ្ឌ៧មករា។

៦. អនុសេនីយ៍ឯក ស៊ីម ប៊ុនធឿន អត្តលេខ ៦៥៤៣៣ នាយរងផ្នែកការពារនិងអន្តរាគមន៍ ន អធិការដ្ឋាននគរបាលខណ្ឌមានជ័យ។

៧. អនុសេនីយ៍ទោ ផាន់ ឯម អត្តលេខ ៨៩៧៥៧ នាយរងផ្នែកអន្តោប្រវេសន៍ នៃអធិការ ដ្ឋាននគរបាលខណ្ឌកំបូល។

៨. អនុសេនីយ៍ឯក ជុំ  ម៉ៅ  អត្តលេខ ២៧៦៩៦ មន្ត្រី នៃការិយាល័យអន្តរាគមន៍។

៩. អនុសេនីយ៍ឯក អេង ស៊ីណាត អត្តលេខ៦០៦២៩ មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ។

១០. អនុសនីយ៍ឯក ជិន សុខា  អត្តលេខ ២៥៨៦២ មន្ត្រីផ្នែកនគរបាលយុត្តិធម៌ នៃអធិការ ដ្ឋាននគរបាលខណ្ឌព្រែកព្ន។

១១. ព្រិន្ទបាលឯក ហាក់ មុនីរិទ្ធ  អត្តលេខ ៦៨៩៦៥ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ន អធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

១២. ព្រិន្ទបាលទោ ហេង គីមលេង អត្តលេខ ៩១៣៥៤ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

ជុំវិញករណីនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការបណ្តេញមន្រ្តីនគរ បាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំង ១២នាក់ខាងលើចេញពីក្របខ័ណ្ឌ  ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្ទាប់ពីអ្នកទាំង១២នាក់នេះ  អវត្តមាននៅក្នុងការបំពេញទទួលនាទីភារកិច្ច គ្មានច្បាប់ គ្មានទំលាប់ មិនបានគោរពអង្គភាព មិនគោរពបទបញ្ជា  មិនបានគោរពតួនាទៅភារកិច្ច មិនអនុវត្តតួនាទីឱ្យបានត្រឹមត្រូវ ហើយព្រងើយកន្តើយ ឬមិនទទួលខុសត្រូវនៅក្នុងភារកិច្ចផ្សែងៗ ជារួមបានន័យថា មិនចាត់ទុកថា តួនាទីភារកិច្ចជាកាតព្វកិច្ចរបស់ខ្លួន។

ដូច្នេះហើយទុកក៏មិនចំនេញ ដកចេញក៏មិនខាត អនុវត្តបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ០០៦ បណ្តេញចេញពីក្របខ័ណ្ឌ យោងទៅតាម គតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្រ្តី គឺសម្អាតផ្ទះយើងឱ្យស្អាត៕

Share.