បញ្ចប់​ការប្រកួត​សប្តាហ៍ទី១១ នៃការប្រកួតពានរង្វាន់លីគទី២ របស់កម្ពុជា Cambodian League 2 ឃើញថា វិសាខា ខ បានដណ្ដើម​កំពូល​តារាងវិញ បន្ទាប់​ពី​យក​ឈ្នះ យុវជនបាទី អាយុ​ក្រោម១៨ឆ្នាំ ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋានព្រីនស៍ ខណ: សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ឈរ​នៅ​លេខ​២ មាន​២១ពិន្ទុស្មើជាមួយវិសាខា។

ដោយឡែក​នៅ​រសៀល​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នេះ នឹង​មាន​ការប្រកួត​ចំនួន ២គូ ខណ:សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នឹងជួប វិសាខា (ខ) នៅ​ទីលាន បណ្ឌិត្យសភានគបាលកម្ពុជា វិលាម៉ោង ៣:៣០នាទីរសៀល ដណ្ដើមកៅអីកំពូលតារាងនៅលីគទី២ កម្ពុជា។ ១គូទៀតគឺ សមាគមក្លិបបាល់ទាត់ កងយោធពលខេមរភូមិន្ទ (ខ) ជួប​ក្លិបបាល់ទាត់ អង្គរ ស៊ីធី នៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) វេលាម៉ោង ៣:០០នាទីរសៀល។

Share.