ភ្នំពេញ ៖ ក្មេងទំនើងចំនួន៥នាក់ ក្នុងនោះមានយុវជនម្នាក់ និងយុវតី៤នាក់ ជាសិស្សសាលា លំដាប់ក្មេងទំនើង ក្រោយពីនគរបាលខណ្ឌកំបូល សហការតាមចាប់ខ្លួនបាន បន្ទាប់ពីបង្កហិង្សាព្រួតវាយទៅលើយុវតីម្នាក់ មកដល់ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ ត្រូវបានបញ្ជួនខ្លួនទៅកាន់តុលាការក្រុងភ្នំពេញហើយ ។

ក្រុមក្មេងទំនើងទាំង៥នាក់ ឃាត់ខ្លួនបាន ៖
ទី១ ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅឆើរី ភេទប្រុស តែចរឹកស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ផ្ទះលេខ៣៦ បុរីពិភពថ្មី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ទី២ ឈ្មោះ យាន រស្មី ហៅមុី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ទី៣ ឈ្មោះ ហូយ ម៉ូលុច្យ ហៅហ្វាំង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ទី៤ ឈ្មោះ គង់ សុីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ទី៥ ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ចំណែកយុវតីរងគ្រោះ មានឈ្មោះ សាយ ចរណៃ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

តាមប្រភពបានឱ្យដឹងថា កន្លងមកក្រុមក្មេងទំនើងទាំងនេះ ធ្លាប់ធ្វើសកម្មភាពវាយលើសិស្សសាលាដូចគ្នា ហើយកន្លងមកធ្លាប់អប់រំនៅសាលា នៅប៉ុស្តិ៍នគរបាល បានត្រឹមសមុីខ្លួនសុំទោស ឪពុកម្តាយសុំទោស ហើយកន្លងមកថ្មីៗនេះ វាយបង់លុយបញ្ចប់រឿង តែមិនរាងចាលសោះ មកដល់លើកនេះ ក៏មិនប្រាកដថាជាលើកចុងក្រោយរបស់ពួកគេដែរ បានវាយទៅលើមិត្តរួមថ្នាក់ ដោយសារខឹងជនរងគ្រោះមិនគោរពពួកគេជាបងធំប្រចាំឆ្នាំ២០២៤ រហូតដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នាំមកសាកសួរនៅផ្នែកជំនាញខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

ដោយទង្វើរ និងសកម្មភាពដដែលៗរបស់ក្រុមក្មេងទំនើងទាំងនេះ អាងអី វាយបង់លុយ អប់រំ សុំទោស តែលើកនេះ ត្រូវបានក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ សមត្ថកិច្ច អង្គភាព អង្គការពាក់ព័ន្ធ ស្នើសុំកុំឱ្យមាមការលើកលែង ត្រូវអនុវត្តទៅតាមច្បាប់ ទោសទណ្ឌយ៉ាងណា អាស្រ័យលើស្ថាប័ណតុលាកា ក្នុងករណីរកឃើញនូវកំហុស កម្រឹតទោសរបស់ពួកគេ ព្រោះថាក្រុមក្មេងទាំងនេះមិនរាងចាល ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.