ភ្នំពេញ÷ មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាល ក្រោយបុរសម្នាក់បើករថយន្ដម៉ាស្ដា បុករះម៉ូតូនឹងកង់បីឥណ្ឌា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣:៣០នាទីយប់តំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ តាមបណ្ដោយវិថីចោមចៅ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើកកង់បីឥណ្ឌាមួយគ្រឿង ពណ៍សពាក់ស្លាកលេខកណ្ដាល 1AC-6049 ធ្វើដំណើរតាមបណ្ដោយវិថីចោមចៅ ក្នុងទិសដៅពីត្បូងមកជើង លូវធ្វើដំណើរមកដល់ក្លឹបមីតណាយ ក៏មានបុរសម្នាក់បើករថយន្ដម៉ាស្ដាមួយគ្រឿង ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ 2BU-4078 ធ្វើដំណើរស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យអ្នកបើកកង់បី រងរបួសស្រាល ឯកង់បីឃ្ទាត់ទៅប៉ះម៉ូតូមួយគ្រឿងទៀត ម៉ាស្ដុបពីពណខ្មៅពាក់ស្លាកលេខភ្នំពេញ 1KF-9132 ដែលចេញពីក្លឹបមីតណាយបណ្តាលឱ្យដួល ហើយអ្នកបើកម៉ូតូរងរបួសធ្ងន់ នឹងបានត្រូវអ្នកនៅក្បែរនោះបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យនោក្បេរនោះ។

ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ផ្លូវគោកខណ្ឌពោធិ៍សេនជ័យ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួល ដោយភាគីរថយន្ដបង្ករព្រមចេញថ្លៃព្យាបាល នឹងជុសជុលម៉ូតូនឹងកង់បីដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

អត្ថបទ៖ ត្រយងតូច

Share.