ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿន វ៉ាក់អើជាមួយរថយន្តខាងមុខ ហ្វ្រាំងដួលម្នាក់ឯងនៅកណ្តាលផ្លូវ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ខាងមុខអគ្គបញ្ជាការកងទ័ពជើងគោក ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អ៊ុ សាត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-2094 ធ្វើដំណើរពីលិចទៅកើត ល្បឿនលឿន លុះដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយរថយន្តខាងមុខ ហ្វ្រាំងដួលម្នាក់ឯង បណ្តាលឱ្យរងរបួសធ្ងន់ វង្វេងស្មារតី ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ចោមចៅទី៣ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.