សមាគមក្លិបកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ ខ ឈ្នះ អង្គរ ស៊ីធី គឺ​ជា​ជំនួប​ដែល​ស៊ុត​បញ្ចូល​ទីច្រើន​គ្រាប់ ក្នុង​លទ្ធផល ១៤-០ នៃការប្រកួតពានរង្វាន់លីគទី២ របស់កម្ពុជា Cambodian League 2 សម្រាប់​សប្តាហ៍ទី១២ កាល​ពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

ជំនួប​រវាងក្រុម​របស់​វិសាខា ខ បាន​យក​ឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ (ISI) នៅ​ទឹក​ដី​កីឡដ្ឋាន​ AIA KMH Park ក្នុង​លទ្ធផល ៨-៣ សប្ដាហ៍ទី៨ គឺ​ជាជំនួបទី២ ​​ដែល​មាន​គ្រាប់​បាល់​ស៊ុត​ចូល​ទីគ្នា​សរុប ១១គ្រាប់។

ខណ:ជំនួប​កន្លង​មក​រវាង​ក្រុម​មហាផ្ទៃ យក​ឈ្នះ​អង្គរ​ ស៊ីធី គឺ​ជា​ជំនួប​ទី៣ ដែល​មាន​គ្រាប់​បាល់ ៨គ្រាប់ ដោយមហាផ្ទៃ យក​ឈ្នះ ៨-០ នៅ​សប្ដាហ៍ទី៦ និងទី៣ គឺ​ជំនួប​រវាង​ អាយ អេស អាយ ដង្កោសែនជ័យ​ (ខ) យក​ឈ្នះ​អង្គរ ស៊ីធី ៥-២ នៅ​សប្ដាហ៍ទី៤៕

Share.