លោកវរសេនីយ៍ឯក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានឲ្យដឹងថា ជាបន្តបន្ទាប់ លោកឧត្តមសេនីយ៍ទោ  សាត  គឹមសាន  ស្នងការ នៃស្នងការដ្ឋាន នគរបាល បាលខេត្ត បាត់ដំបង  តែងតែក្រើនរំលឹកដល់កងកម្លាំងគ្រប់អង្គភាពចំណុះឲ្យស្នងការដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់បង្រ្កាបបទល្មើស ពិសេសល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋាន ក្រុង ស្រុកនានា ពីព្រោះការប្រមូលផ្តុំលេងល្បែងស៊ីសងនេះវាជាមូលហេតុនាំទៅដល់ ការឆ្លង រាលដាលនូវជម្ងឺកូវីដ-១៩  នៅក្នុងសហគមន៍បាន។

ជាក់ស្តែងការអនុវត្តច្បាប់ត្រឹមអប់រំណែនាំត្រឹមតែមួយថ្ងៃចុងក្រោយគឺនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងបង្ក្រាបឃាត់ខ្លួន បានអ្នកពាក់ព័ន្ធចំនួន ២៩នាក់ ក្នុងនោះមានស្រី ២១នាក់ នាំយកមកណែនាំ អប់រំតម្រូវឲ្យធ្វើ កិច្ចសន្យាបញ្ឍប់ប្រព្រឹត្តបន្តទៀត។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងមូលដ្ឋានស្រុកភ្នំព្រឹកកន្លងមកកើតមាន ករណីឆ្លង ជំងឺកូវីដ-១៩ យ៉ាងខ្លាំង។ ក្នុងនោះករណីឆ្លងមួយចំនួនមានប្រភពពីកន្លែង ប្រមូលផ្តុំគ្នាប្រព្រឹត្ត ល្បែងស៊ីសងនេះតែម្តង ដែលមិនខ្លាចក្រែងច្បាប់ ឬការរាលឆ្លងជំងឺកូវីដ-១៩សូម្បីបន្តិច។

ថ្មីៗនេះសមត្ថកិច្ចស្រុកភ្នំព្រឹកបានបង្ក្រាបទីតាំងលេងល្បែងភ្នាល់មានដូចជា បៀនិង លេងកន្ទុយលេខលួចលាក់បានជាង១០កន្លែងនិងបានអប់រំណែនាំមនុស្សជាង៧០នាក់៕

អត្ថបទ៖ ដំបងក្រញូង

Share.