នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានប្រកាសតែងតាំងលោក Dorival Júnior ជាគ្រូបង្វឹកថ្មី ជនជាតិប្រេស៊ីល វ័យ៦១ឆ្នាំ មានបទពិសោធន៍ដឹកនាំតាំងពីឆ្នាំ ២០០២ នៅលីគកំពូលប្រេស៊ីល Série A។

លោក Dorival Júnior ធ្លាប់ដឹកនាំក្រុមជាច្រើននៅប្រេស៊ីល ប៉ុន្តែលោកមិនដែលនាំក្រៅប្រទេសនោះទេ៖

  • 2002 ដឹកនាំ Ferroviária
  • 2003–2004 ដឹកនាំ Figueirense
  • 2005 ដឹកនាំ Fortaleza
  • 2005 ដឹកនាំ Criciúma
  • 2005 ដឹកនាំ Juventude
  • 2005–2006 ដឹកនាំ Sport Recife
  • 2006 ដឹកនាំ Avaí
  • 2006–2007 ដឹកនាំ São Caetano
  • 2007 ដឹកនាំ Cruzeiro
  • 2008 ដឹកនាំ Coritiba
  • 2009 ដឹកនាំ Vasco da Gama
  • 2010 ដឹកនាំ Santos
  • 2010–2011 ដឹកនាំ Atlético Mineiro
  • 2011–2012 ដឹកនាំ Internacional
  • 2012–2013 ដឹកនាំ Flamengo
  • 2013 ដឹកនាំ Vasco da Gama
  • 2013 ដឹកនាំ Fluminense
  • 2014 ដឹកនាំ Palmeiras
  • 2015–2017 ដឹកនាំ Santos
  • 2017–2018 ដឹកនាំ São Paulo
  • 2018 ដឹកនាំ Flamengo
  • 2020 ដឹកនាំ Athletico Paranaense
  • 2022 ដឹកនាំ Ceará
  • 2022 ដឹកនាំ Flamengo
  • 2023 ដឹកនាំ São Paulo។

លោក Dorival Júnior ចូលជំនួសកៅអីលោក Fernando Diniz គ្រូបង្វឹកបណ្តោះអាសន្ន ដែលត្រូវបានក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ចែកផ្លូវកាលពីថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ក្រោយដឹកនាំ៦ប្រកួតចុងក្រោយ ឈ្នះ២ ស្មើ១ និងចាញ់៣លើក ធ្វើឱ្យប្រេស៊ីល ឈរលេខ៦ នៃវគ្គជម្រុះ FIFA World Cup 2026 នៅទ្វីបអាមេរិកខាងត្បូង៕

Share.