ភ្នំពេញ÷យុវជនពីរនាក់រងរបួសធ្ងន់ស្រាល ក្រោយុមានក្មេងស្ទាវមួយក្រុមរហ័សនាម PNT បើទាញដាវដេញកាប់ បណ្តាលឱ្យរងរបួស រួចខ្លួនខំជិះម៉ូតូគេចខ្លួន ក៏ជ្រុលបុករថយន្ដមួយគ្រឿងទៀត តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី កាលពីវេលាម៉ោង២:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា នៅមុនកើតហេតុខ្លួន និងសង្សារបានទៅអង្គុយញាំអីជាមួយមិត្តភក្ដិ នៅខាងមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈកំពុងអង្គុយសុខៗស្រាប់តែមានយុវជនមួយក្រុម រហ័សនាម PNT ជិះម៉ូតូប្រហែង៧គ្រឿង ធ្វើសកម្មភាពដកដាវដេញកាប់មកលើខ្លួន បណ្ដាលឱ្យរងរបួសដាច់ដៃហូរឈាម ហើយខ្លួននឹងមិត្តភក្ដិម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ បំណងជិះរត់ តែដោយភ័យពេក ក៏បើឆ្លងផ្លូវមិនប្រយត្ន័ ត្រូវបុរម្នាក់បើករថយន្ដម៉ាក CHAVERLLE ពណ៍ទឹកប្រាក់ពាកស្លាកលេខភ្នំពេញ 2BJ-1518 ធ្វដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងទិសដៅពីកើតមកលិច មកបុកពេញទំហឹងបណ្ដាលឱ្យរថយន្ដរងដាច់ស្លាកលេខធ្លាកមកដី ហើយម៉ូតូរងការខូចខាតយ៉ាងដំណំ ឯអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គោះនៅឯមន្ទីពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរ ដោយភាគីរថយន្ដព្រមយករថយន្ដយកទៅជុសជុលដោយខ្លួនឯង។ ចំណែកជនរងគ្រោះត្រូវគេកាប់ សមត្ថកិច្ចបាននាំមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដចោមចៅ៣ដើម្បីស្វែងរកជនបង្ករមកចាត់ការ តាមនីតិវិធីច្បាប់៕

អត្ថបទ៖ សេង សាវី

Share.