ឈាន​ដល់​សប្ដាហ៍ទី១៣ នៃ​ការ​ប្រកួត​ពានរង្វាន់លីគទី២ របស់កម្ពុជា Cambodian League 2 នៅ ថ្ងៃ សៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤​ ក្លិបបាល់ទាត់ អង្គរស៊ី នឹងយកទឹកដីរបស់ក្រសួងមហាផ្ទៃ ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ ទីលានបណ្ឌិត្យសភានគរបាលកម្ពុជា ខណ: កង​យោធ​ពល​ខេមរភូមិន្ទ ខ ជួប ISI ដង្កោសែនជ័យ ខ នៅ​កីឡដ្ឋាន ស្តាត់ចាស់។

ដោយ​ឡែក​សម្រាប់​ជំនួប​ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ សាលាកីឡាបាល់ទាត់ជាតិ អាយុ​ក្រោម ១៨ឆ្នាំ ជួប ក្លិបបាល់ទាត់​ឡាយហ្វ ខេត្ត​ព្រះ​សីហនុ នៅ​ទីលាន​សាលា​បាល់​ទាត់​ជាតិបាទី និង ក្លិបបាល់ទាត់វិសាខា ខ ជួប ក្លិបបាល់ទាត់ សៀមរាប នៅ​កីឡ​ដ្ឋាន​ព្រីនស៍។

កម្មវិធីប្រកួត សម្រាប់​សប្ដាហ៍ទី១៣៖

បញ្ចប់សប្ដាហ៍ទី១២ ឃើញថា ក្លិបបាល់ទាត់វិសាខា ខ, សមាគមក្លិបកីឡាបាល់ទាត់ ក្រសួង​មហា​ផ្ទៃ, ក្លិបបាល់ទាត់ឡាយហ្វ ខេត្ត​ព្រះសីហនុ និង​សមាគមក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ខ បន្ត​ឈរ​កំពូលតារាង នៃ​ការ​ប្រកួត​ពានរង្វាន់លីគទី២ របស់កម្ពុជា Cambodian League 2 សម្រាប់​សប្តាហ៍ទី១២ បញ្ចប់កាល​ពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤៕

Share.