
ឆ្លងកាត់១៦សប្តាហ៍ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ ២០២៣-២៤ ទីបំផុតកីឡាករ៤រូប ទើបអាចរកបានគ្រាប់បាល់លើកដំបូងរៀងៗខ្លួនដូចគ្នានៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
ខ្សែបម្រើកូនកាត់ខ្មែរ-នូវែលសេឡង់ ត្រូវបានលោក ភា សុភ័ក្រ្តា ប្តូរចូលនៅនាទី៤៦’ ដើមវគ្គទី២ និងស៊ុតបញ្ចូលទីគ្រាប់ដំបូងនៅនាទី ៤៩’ ជួយឱ្យ Tiffy Army FC យកឈ្នះវិសាខា ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានស្តាតចាស់ កាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។

ខ្សែការពារ Soe Moe Kyaw ជនជាតិមីយ៉ាន់ម៉ា ត្រូវបានលោក Oleg Starynskyi ដាក់ក្នុងជម្រើស១១នាក់ដំបូង ក្នុងជំនួបភ្នំពេញក្រោន ឈ្នះអង្គរថាយហ្គឺរ ៣-២ នៅកីឡដ្ឋាន Smart RSN ខណ:រូបគេលោតតែតបញ្ចូលទីគ្រាប់បាល់ដំបូងនៅនាទី៥’ កាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ ដូចគ្នា។
ស្របពេលដែលខ្សែការពារ យ៉ើ មូស្លីម ក៏រកបានគ្រាប់បាល់ជាលើកដំបូងដូចគ្នា និងជាគ្រាប់ជ័យជម្នះឱ្យភ្នំពេញក្រោន លើអង្គរថាយហ្គឺរ ក្នុងលទ្ធផល ៣-២ នៅនាទី៥៧’។
ចុងក្រោយគេគឺកីឡាករ សូហ្វាន សុខគ្រី របស់អង្គរថាយហ្គឺរ ស៊ុតគ្រាប់ដំបូងនៅលីគកំពូលកម្ពុជា ទល់នឹងភ្នំពេញក្រោន នៅនាទី៤២’ ដែលជាគ្រាប់បាល់វាយបកយ៉ាងអស្ចារ្យ៕
តារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា ក្រោយបញ្ចប់សប្តាហ៍ទី១៦៖


