ភ្នំពេញ៖ រថយន្ដព្រូសបើកបុករថយន្ដហ្វត នៅផ្លូវបំបែកជាបួនបណ្ដាលអោយរងការខូចខាតទាំងសងខាង។ តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១:៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្នុងសង្កាត់ក្រាំងធ្នកង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញបុរម្នាក់ បើករថយន្ដ Ford Territori មួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ 2BS-0919 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីកើតទៅលិច លុះធ្វើដំណើរមកដល់កែងជាមួយផ្លូវលេខ១០៥K ក៏មានបុរសជនជាតិបរទេសម្នាក់ បើករថយន្ដព្រូសមួយគ្រឿង ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AF-5421ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង មកបុកពេញទំហឹងបណ្ដាលអោយរងការខូចខាតផ្នែកខាងមុខទាំងសងខាង តែមិនបង្ករអោយមានអ្នករងរបួសនោះទេក្នុងហេតុការណ៍នេះ។

ក្រោយពីកើតក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលអោយភាគីទាំអពីរ ដោយភាគីទាំងពីរព្រមយករថយន្ដទៅជុសជុលរៀងខ្លួន ដើម្បីបញ្ចប់រឿង៕

Share.