ភ្នំពេញ៖ បុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាកកាមរីមួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតទៅបុករះបង្គោលដែក និងកង់បីចំនួន៣គ្រឿង ដែលចតនៅចិញ្ចើមផ្លូវរងការខូចខាតធ្ងន់ធ្ងរនិងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ជាប់ផ្អើលកាលពីវេលាម៉ោង ១:៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៤ នៅលើផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬសី្សកែវ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាដំបូងគេបានឃើញរថយន្តម៉ាកកាមរីពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខ.ឃ 4040 -ពភ-2បើកបរដោយបុរសជនប្រទេសម្នាក់ធ្វើដំណើរតាមម្ដាយផ្លូវជាតិលេខ ៤ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកកង់បីខ្មែរមួយគ្រឿងមិនមានស្លាកលេខបណ្តាលឲ្យក្រឡាប់ផ្ងារជើង ហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកបង្គោលដែកនិងបន្តទៅផ្ទប់កង់បីខ្មែរចំនួន២គ្រឿងបន្ថែមទៀតទើបរថយន្តបង្កទៅមុខលែង និងបណ្ដាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់ស្រាលបញ្ជូនតាមរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្គ្រោះមិនទាន់ភ្លាមៗផងដែរ។ ចំណែកឯអ្នកបើករថយន្តបង្កជាជនបរទេសស្រវឹងធ្លាក់ភ្នែកត្រូវសមត្ថកិច្ចគាត់នៅកន្លែងការថែម។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគបាលឫស្សីកែវបានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តដើម្បីមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្ក ខាងលើនិងកង់បីចំនួន៣គ្រឿងទៅរក្សារទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តនិងភាគីរងគ្រោះចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Share.