ភ្នំពេញ៖ ម៉ូតូសណ្ដោងរឺម៉កដឹកចេកជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយម៉ូតូសណ្ដោងរុឺម៉កដឹកក្ដារកុងផ្លាកេយ៉ាងពេញទំហឹងបណ្ដាលអោយអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១នឹង៤០នាទីព្រឹកព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ២១៧ ភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។



តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់វ័យចំណាស់បើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកចេកពេញធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុក៏មានម៉ូតូសណ្ដោងរុឺម៉កដឹកក្ដារកុងផ្លាកេមួយគ្រឿងទៀតបើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាមកពីក្រោយបានបើកវ៉ាជែងទៅមុខរុឺម៉កដឹកចេក ដោយសភាពផ្លូវចំរាលផ្អៀងក៏រេចង្កូតទៅស្ដាំចូលគន្លងផ្លូវរុឺម៉កដឹកចេកជាន់ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយកៀបជាប់គ្នាបណ្ដាលអោយបុរសវ័យចំណាស់ខាងរុឺម៉កដឹកចេករបួសបាក់ជើងខាងឆ្វេងនិងបុរសបើករុឺម៉កដឹកក្ដារកុងផ្លាកេបាក់ដៃខាងស្ដាំត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកដង្កោដឹកទៅជួយសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ខណ្ឌវាស់វែងយកម៉ូតូសណ្ដោងរុឺម៉កទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខណ្ឌរងចាំដោះស្រាយនៅពេលក្រោយ៕


