កំពង់ស្ពឺ ៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចស្ទើតែទាំងស្រុង ផ្តើមមកពីទុស្សេខ្សែភ្លើង ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ផ្ទះរងនូវអគ្គិភ័យឆាបឆេះ សង់ពីឈើលើ ថ្មក្រោម ប្រក់ក្បឿង ទំហំ៧ម៉ែត្រx៩ម៉ែត្រ ម្ចាស់ផ្ទះមានឈ្មោះ ម៉ុក សាវឿន ភេទប្រុសអាយុ៣២ឆ្នាំ ប្រពន្ធមានឈ្មោះ សឿង សុីនឿន អាយុ៣១ឆ្នាំ ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះអគ្គិភ័យខាងលើ មកពីឆ្លងចរន្តអគ្គិសនី ។​

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ផ្ទះត្រូវបានភ្លើងឆេះស្ទើតែទាំងស្រុង ខូចខាតសម្ភារៈ តែមិនបង្កឱ្យអ្នកណារងរបួស ៕

Share.