
អ្នកចាំទី ម៉ាត់ ឡានី របស់ Tiffy Army (ខ) តាមទាន់ ផៃ ឆៃយ៉ា របស់វិសាខា (ខ) និង Rama Mendonça របស់ឡាយហ្វ ក្នុងនាមជាអ្នកចាំទីដែលរក្សា Clean Sheets (បិទមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី) ច្រើនជាងសរុប ៤លើកដូចគ្នា នៅពានរង្វាន់លីគទី២របស់កម្ពុជា Cambodian League 2 គិតត្រឹមសប្តាហ៍ទី១២។
អ្នកចាំទី២រូបដែលរក្សា Clean Sheets ច្រើនជាងគេ ៤លើកនៅលីគលំដាប់ទី២៖
– អ្នកចាំទី ផៃ ឆៃយ៉ា របស់ក្រុមវិសាខា (ខ)
– អ្នកចាំទី Da Silva Georgino (ហៅ Rama) របស់ក្រុម Life FC
– អ្នកចាំទី ម៉ាត់ ឡានី របស់ Tiffy Army (ខ)។

អ្នកចាំទី២រូបទៀតដែលរក្សា Clean Sheets ៣លើក៖
– អ្នកចាំទី ប្រាក់ មុន្នីភារុណ របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
ស្របពេលអ្នកចាំទី៣រូបទៀតដែលរក្សា Clean Sheets ២លើក៖
– អ្នកចាំទី រុន ចុងមីង របស់យុវជនជាតិបាទី (U18)
– អ្នកចាំទី លី កក្កដា របស់ក្រុម ISI ដង្កោសែនជ័យ (ខ)
– អ្នកចាំទី នាង ផាន់និត របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ៕


