កណ្តាល៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលបញ្ជូនខ្លួនជនសង្ស័យ២ពាក់ព័ន្ធករណីលួចម៉ូតូទៅសាលាដំបូងខេត្តកណ្ដាលដើម្បីចាត់ការបន្តតាមនិវិធី។

សូមចុចអាន៖ ម៉ូតូ VESPA ឆ្លងចរន្ដភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅមុខផ្សារហេងលី

ជម្រាបផងដែរថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលទទួលបានព៏ត៌មានករណីលួចម៉ូតូ ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានបើកការស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នាំខ្លួនយកទៅធ្វើការសាសួរ។

សមត្ថកិច្ចបានអោយដឹងថាដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល  កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកមុខកំពូល បានចុះដល់កន្លែងជាក់ស្តែង ធ្វើការស្រាវជ្រាវ រហូត ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ភេទប្រុស យកមកអង្គភាពធ្វើការសាកសួរ។

វត្ថុតាងចាប់យកៈ ម៉ូតូ ០១គ្រឿង(របស់ជនរងគ្រោះ)៕

Share.