ភ្នំពេញ ៖ ក្រោយការស៊ើបសួរពីលោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ រួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនជាប់ចោទចំនួន ២នាក់ ចំណែកយុវតីចំនួន៣នាក់ទៀត ត្រូវបានតុលាកាសម្រេចដោះលែងឱ្យនៅក្រៅឃុំ តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

ការសម្រេចនេះក្រោយពីសមត្ថកិច្ចខណ្ឌកំបូលធ្វើការឃាត់ខ្លួនអ្នកទាំង៥នាក់ក្នុងសំណុំរឿងហិង្សាដោយចេតនា វាយទៅលើយុវតីសិស្សសាលាម្នាក់ ដែលប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវលំ វាលស្រែក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនត្រូវបានឃុំខ្លួនមានចំនួន២នាក់ ៖ ទី១ ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅឆើរី  ភេទប្រុស តែចរឹកស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ផ្ទះលេខ៣៦ បុរីពិភពថ្មី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ទី២ ឈ្មោះ យាន រស្មី ហៅម៉ី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ជនដែលតុលាកាចោទទាំង២នាក់ ត្រូវបាន ឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលយុវនីតិសម្បទា (ព្រៃស)។

ចំណែកជន៣នាក់ទៀត ដែលត្រូវបានតុលាកាសម្រេចចដោះលែងឱ្យនៅនៅក្រៅឃុំ តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាកា មានចំនួន៣នាក់ ៖ ទី១ ឈ្មោះ ហូយ ម៉ូលុច្យ ហៅហ្វាំង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ គង់ សុីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ទី៣ ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ ៕

អត្ថបទ៖ចតុមុខ

Share.