
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គថ្នាក់ជាតិ) ១៦ក្រុមចុងក្រោយនឹងចាប់ផ្ដើមនៅថ្ងៃនេះ ដោយមាន ៤គូ នឹងត្រូវប៉ះគ្នានៅជើងទី១។
សម្រាប់កម្មវិធីប្រកួតនៅបន្តវគ្គ ១៦ក្រុម នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គថ្នាក់ជាតិ) មានដូចខាងក្រោម៖
ប្រកួតជើងទី១ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
-ព្រះខ័រាជស្វាយរៀង ប៉ះ ខេត្តបន្ទាយមានជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង ៦:០០នាទីយប់
-មន្ទីរ អយក ខេត្តត្បូងឃ្មុំ ប៉ះ ភ្នំពេញក្រោន នៅវិទ្យាល័យ ហ៊ុន សែន មេមត់ វេលាម៉ោង ៣:៣០នាទីរសៀល
-មន្ទីរ អយក ខេត្តកំពងចាម ប៉ះ វិសាខា នៅវិទ្យាល័យព្រះស៊ីហនុ វេលាម៉ោង ៣:៣០នាទីរសៀល
-អង្គរស៊ីធី អេហ្វស៊ី ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋា ហនុមាន វេលាម៉ោង ៣:៣០នាទីរសៀល




ប្រកួតជើងទី១ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
-សៀមរាប អេហ្វស៊ី ប៉ះ បឹងកេត នៅកីឡដ្ឋាខេត្តសៀមរាប (ស្វាយធំ)
-សមាគមកីឡាបាលទាត់ ក្រសួងមហាផ្ទៃ ប៉ះ ខេត្តព្រៃវែង នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
-គិរីវង់សុខសែនជ័យ ប៉ះ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់
-អង្គរថាយហ្គឺរ ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានហនុមា
ប្រកួតជើងទី២ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
-ព្រះខ័រាជស្វាយរៀង ប៉ះ ខេត្តបន្ទាយមានជ័យ ទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
-ភ្នំពេញក្រោន ប៉ះ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន ស្មាត អអេសអិន
-វិសាខាមន្ទីរ ប៉ះ អយក ខេត្តកំពងចាម នៅកីឡដ្ឋានព្រីនស៍
-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ អង្គរស៊ីធី អេហ្វស៊ី នៅកីឡដ្ឋាន AIA KMH Park
ប្រកួតជើងទី២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
-បឹងកេត ប៉ះ សៀមរាប អេហ្វស៊ី នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
-ខេត្តព្រៃវែង ប៉ះ សមាគមកីឡាបាលទាត់ ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន ខេត្តព្រៃវែង
-កងយោធពលខេមរភូមិន្ទ ប៉ះ គិរីវង់សុខសែនជ័យនៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)
-ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន កំពង់ស្ពឺ
គួរបញ្ជាក់ថា ១៦ក្រុមដែលត្រូវប្រជែងគ្នាក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គជម្រុះថ្នាក់ជាតិ) រួមមានបេក្ខភាពក្រុមលីគទី២ ចំនួន ៣ក្រុម រួមមានក្រុម សៀមរាប អេហ្វស៊ី និងក្រុមអង្គរស៊ីធី និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។
រីឯបេក្ខភាព ៣ក្រុម នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត រួមមានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ, និងខេត្តបន្ទាយមានជ័យ។ ខណ:ការប្រកួត នឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕


