
កីឡាករ សៀង ចន្ធា បានវិលត្រលប់ទៅកាន់ប្រទេសកាតាវិញ ក្រោយសម្រាកនៅកម្ពុជា មួយរយ: ដើម្បីចូលរួមហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ Al Shahaniya SC ត្រៀមសម្រាប់ពានរង្វាន់ Qatari Second Division រដូវកាល ២០២៣-២៤ សប្តាហ៍ទី៩ ដោយជួបជាមួយ Lusail City នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងកីឡដ្ឋាន Grand Hamad។
បច្ចុប្បន្នក្រុម Al Shahaniya SC ក្រោមការដឹកនាំរបស់លោក Nabil Anwar សមាជិកលីគលំដាប់ទី២ របស់ប្រទេសកាតា កំពុងឈរកំពូលតារាង ក្រោយឆ្លងកាត់ ៨ប្រកួត ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ មិនដែលចាញ់ឡើយ។
តារាងចំណាត់ថ្នាក់លីគ២ នៃប្រទេសកាតា គិតត្រឹមសប្តាហ៍ទី៨៖
- Al Shahaniya ៨ប្រកួត ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ
- Al Khor ៨ប្រកួត ឈ្នះ៤ ស្មើ៣ ចាញ់១ មាន១៥ពិន្ទុ
- Mesaimeer ៨ប្រកួត ឈ្នះ៤ ស្មើ២ ចាញ់២ មាន១៤ពិន្ទុ
- Al Kharaitiyat ៨ប្រកួត ឈ្នះ៣ ស្មើ៣ និងចាញ់២ មាន១២ពិន្ទុ
- Al Bidda ៨ប្រកួត ឈ្នះ២ ស្មើ៣ និងចាញ់៣ មាន៩ពិន្ទុ
- Al Waab ៨ប្រកួត ឈ្នះ៣ និងចាញ់៥ មាន៩ពិន្ទុ
- Al-Sailiya ៨ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់៥ មាន៧ពិន្ទុ
- Lusail City ៨ប្រកួត ស្មើ៣ និងចាញ់៥ មាន៣ពិន្ទុ៕


