ភ្នំពេញ៖ បុរសម្នាក់ផឹកសុីស្រវឹង ជិះម៉ូតូលឿនជ្រុលទៅបុកផើងផ្កាដួលបោករងរបួសបែកក្បាល វង្វេងបាត់ស្មារតី ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមចុចអាន៖ យុវជនម្នាក់បែកក្បាលឈា.មស្រោចខ្លួន ខណៈជិះម៉ូតូជាមួយក្រុមខ្លួន ត្រូវក្មេងស្ទាវមួយក្រុមទៀតកា.ប់

ជនរងគ្រោះមានឈ្មោះ ផាន់ ឆេងលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ មានទីលំនៅភូមិក្រាំងរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះ ទៅចូលរួមផឹកសុីនៅផ្ទះបងប្អូន ក្នុងភូមិកើតហេតុ លុះដល់វេលាម៉ោងខាងលើស្រវឹងផង ជិះម៉ូតូហុងដាឌ្រីម ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1D-2428 ជិះចេញក្នុងបំណងវិលទៅផ្ទះ តាមផ្លូវបេតុងក្នុងភូមិពីកើតទៅលិច ស្រាប់តែលឿនជ្រុលទៅបុកផើងផ្កា ដួលបោកបែកក្បាល វង្វេងបាត់ស្មារតី ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតួចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ ៕






