
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានចាប់ឆ្នោតជ្រើសរើសក្រុមមកបំពេញពូល K ក្នុងពានរង្វាន់ជើងឯកយុវជនក្រោមអាយុ២៣ឆ្នាំប្រចាំទ្វីប 2022 AFC U-23 Asian Cup ដែលមានកម្ពុជា និងជប៉ុន បន្ទាប់ពីក្រុមកូរ៉េខាងជើង ប្រកាសដកខ្លួន។
ការប្រកួត 2022 AFC U-23 Asian Cup នឹងធ្វើឡើងនៅប្រទេសអ៊ូបេគីស្ថាន ចន្លោះថ្ងៃទី១ដល់១៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដែលជ្រើសរើសយកក្រុមខ្លាំងមកពីវគ្គជម្រុះ។ វគ្គជម្រុះបែងចែកជា២តំបន់គឺអាស៊ីខាងលិច និងអាស៊ីខាងកើត។ វគ្គជម្រុះនេះរៀបចំប្រកួតពីថ្ងៃទី២៣ ដល់៣១ ខែតុលា ឆ្នាំ២០២១ ដែលមាន៤០ក្រុមចូលរួមប្រកួត ដែលបែងចែកជា១១ពូល៕

