សិល្បៈជាតិ៖ បើតាមការឱ្យដឹងពីលោក Mathew Tan ដែលជា National Director I Am Model Search Cambodia តាមប្រព័ន្ធសារអេឡិចត្រូនិច ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនបេក្ខភាពចំនួន ២រូបចេញទៅដណ្ដើមមកុដនៅលើឆាកអន្តរជាតិ បន្ទាប់ពីកាលពីឆ្នាំ២០២៣ ដែលជាឆ្នាំដំបូងនៃការបញ្ជូលបេក្ខភាពចេញទៅប្រកួតនោះ កម្ពុជាទទួលបានជោគជ័យ ឈ្នះមកុដក្លាយជាម្ចាស់ជយលាភីនៃកម្មវិធីប្រកួតមួយនេះ។

បេក្ខភាពដែលតំណាងឱ្យកម្ពុជានៅក្នុងវិញ្ញសារមនុស្សធំ គឺកញ្ញា ណុប រចនា ចំណែកនៅក្នុងប្រភេទវិញ្ញសារកុមារគឺ កុមារី ថៃ ដារ័ត្ន ដែលមានអាយុទើបតែ ៩ឆ្នាំប៉ុណ្ណោះ ហើយក៏ជាបេក្ខភាពកុមារីដំបូងរបស់កម្ពុជាដែលចេញទៅប្រកួតលើឆាកអន្តរជាតិនៃកម្មវិធី I Am Model Search International នាប្រទេសម៉ាឡេស៊ីផងដែរ។


ជាការកត់សម្គាល់កញ្ញា កែ ចាន់កេសី ដែលជាម្ចាស់ជយលាភីនិងជា I Am Model Search Ambassador International ក៏នឹងដើរតួនាទីសំខាន់ធ្វើជាគណៈមេប្រយោគមួយរូបនៃផ្ដល់ពិន្ទុដល់បេក្ខភាពប្រកួតផងដែរ។

សូមជំរាបជូនថា លោក Mathew Tan គឺជាជនជាតិហ្វីលីពីនដែលបានមករស់នៅលើទឹកដីកម្ពុជាប្រមាណ៧ឆ្នាំហើយ កាលពីឆ្នាំ២០២៣ គឺជាឆ្នាំមួយដ៏ជោគជ័យសម្រាប់ National Director រូបនេះ ព្រោះក្រៅពីជោគជ័យបញ្ជូនបេក្ខភាព I am Model Search Cambodia កញ្ញា កែ ចាន់កេសី បានឈ្នះមកុដអន្តរជាតិ ហើយនោះ បេក្ខភាព២រូបតំណាងឱ្យកម្ពុជានៃកម្មវិធី Mister និង Miss Culture Global ដែលកម្ពុជាចេញទៅប្រកួតនា ប្រទេសឥណ្ឌូណេស៊ីនោះ កញ្ញា តុង កណ្ណិកា បានឈ្នះមកុដជយលាភី ខណៈដែលបេក្ខភាពបុរសឯកលោក ឆន ឈីត បានទទួលជយលាភីលំដាប់រងទី ៣ នៃកម្មវិធី Mister Global Culture 2023៕

