ពោធិ៍សាត់៖ ជនសង្ស័យចំនួន៤ នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន ពីបទហិង្សាដោយចេតនា។
ជនសង្ស័យទាំង៤នាក់ ទី១ឈ្មោះ ព្រិនស៊ត ហៅប្រុស ភេទប្រុសអាយុ ២៩ ឆ្នាំទី2ឈ្មោះ គួនខេន ភេទប្រុសអាយុ ២២ ឆ្នាំ ទាំងពីរនាក់នេះមានទីលំនៅក្នុងភូមិត្រាង ឃុំមេទឹក ស្រុកបាកានខេត្តពោធិ៍សាត់ ។ ទី៣ ឈ្មោះគឿនកក្កដា ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅក្នុងភូមិជ្រេស ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ និងទី ៤ ឈ្មោះធីសំបូរ អាយុ ១៩ ឆ្នាំរស់នៅក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារស្រុកបាកានខេត្តពោធិ៍សាត់។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក លី ចន្ថា អនុប្រធានសាលាដំបូងខេត្តពោធិ៍សាត់ និងជាចៅក្រមស៊ើបសួរ នឹងយោងតាមដីការសម្រេចឱ្យឃុំខ្លួនលេខ ១១, ១៣, ១៥,១៧ ឃខ/២៤ ចុះថ្ងៃទី៧ ខែមករាឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្ត ដើម្បីធានាការស៊ើបអង្កេតឱ្យបានល្អ។

ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយជិះម៉ូតូចំនួន២ គ្រឿងមិនស្គាល់ម៉ាក ធ្វើសកម្មភាពប្រើកាំបិតកាប់ទៅលើជនរងគ្រោះ២នាក់របួសធ្ងន់ស្រាលកាលពីថ្ងៃទី៣ ខែមករាឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារស្រុកបាកានខេត្តពោធិ៍សាត៕

អត្ថបទ៖ ពោធិ៍សាត់

