អ្នកចាំទី រ៉េត លីហេង និងយី ប៊ុនហេង ឈ្នះ MVP បានច្រើនជាងគេ ក្រោយ​ឆ្លង​កាត់​ ១៦សប្តាហ៍ នៃពានរង្វាន់​លីគកំពូលកម្ពុជា Cambodian Premier League រដូវ​កាល​ឆ្នាំ ២០២៣-២៤ បានបញ្ចប់​កាល​ពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

ក្នុងនោះអ្នកចាំទីទាំង ២រូបឈ្នះMan of The Match (MVP)បានច្រើនជាងគេ ចំនួន ២លើកដូចគ្នា ត្រឹមសប្ដាហ៍ទី១៦ មាន៖​​

អ្នកចាំទី រ៉េត លីហេង របស់ណាហ្គាវើលដ៍ ឈ្នះ MVP បាន​ចំនួន ២លើក ទី១ នៅសប្ដាហ៍ទី៩ ក្នុងជំនួបស្មើជាមួយ អង្គរថាយហ្គឺរ ទី២ នៅសប្ដាហ៍ទី១៦ ក្នុងជំនួបស្មើជាមួយ បឹងកេត

អ្នកចាំទី យី ប៊ុនហេង របស់អង្គរថាយហ្គឺរ ឈ្នះ MVP បាន​ចំនួន ២លើក ទី១ នៅសប្ដាហ៍ទី៨ ក្នុងជំនួបចាញ់វិសាខា ២-១ ទី២ នៅសប្ដាហទី១០ ក្នុងជំនួប ឈ្នះ ISI ដង្កោសែនជ័យ ២-១

គិត​ត្រឹម​សប្តាហ៍​ទី១៦ ឃើញថាក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និង អាយ អេស អាយ ដង្កោសែនជ័យ បន្តឈរនៅតំបន់ Top 4 (ក្រុមកំពូលទាំង៤) ៦សប្ដាហ៍​ជាប់​គ្នា​មានសប្ដាហ៍ទី១១,១២, ១៣,១៤,១៥ និង​ទី១៦ នៃការប្រកួត​ពានរង្វាន់ Cambodian Premier League រដូវកាល ឆ្នាំ២០២៣ /២០២៤៕

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១៦៖

Share.