សិល្បៈជាតិ៖ លោកស្រី អេន រុជីរ៉ា ជាអគ្គនាយិកាក្រុមហ៊ុន I’Aura Cambodia និងប្រចាំព្រះរាជាណាចក្រថៃ ហ៊ានបើកទំព័រដំបូងគេក្នុងប្រវត្តិសាស្ត្រប្រកួតសម្រស់នៅកម្ពុជាក្នុងនាមជា Special Sponsor ប្រចាំកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand Cambodia ឆ្នាំ២០២៤ ។

ការហ៊ានបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យប្រកួតសម្រស់ក្នុងស្រុកខ្មែរនេះ ក៏ព្រោះតែលោកស្រី អេន រុជីរ៉ា សម្លឹងឃើញថា ការរៀបចំកម្មវិធីប្រកួតប្រជែងនៅកម្ពុជាមានសភាពធំដំអធឹកអធម រហូតកក្រើកដល់បរទេសឱ្យងាកចាប់អារម្មណ៍។ មួយវិញទៀតលោកស្រី អេន រុជីរ៉ា ក៏ចង់បង្កើនសន្ទុះ និងប្រជាប្រិយភាពរបស់ I’Aura Cambodia ឱ្យកាន់តែទូលំទូលាយជាងមុនមួយកម្រិតទៀត បន្ទាប់ពីមានការទទួលស្គាល់ពីគុណភាព និងគាំទ្រដោយប្រជាជនកម្ពុជាអស់រយៈពេល ៨ ឆ្នាំមកហើយ។
ក្នុងនោះលោកស្រី អេន រុជីរ៉ា បានគូសបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនលោកស្រីធ្លាប់បានធ្វើការគាំទ្រនិងទ្រទ្រង់ការប្រកួត Miss Grand Myanmar រួចមកហើយ។ ហើយដោយឡែកលោកស្រី ក៏បនាធ្វើការពិចារណា ក្នុងការជ្រើសយកបវរកញ្ញាកម្ពុជាធ្វើជាតំណាងផ្សព្វផ្សាយផលិតផលផងដែរ។

សូមជម្រាបថា I’Aura Cambodia គឺជាផលិតផលថែរក្សាសម្រស់ដោយគ្មានប្រើប្រាស់សាធាតុគីមី ឬសារធាតុក្លិន ដែលធ្វើឱ្យស្បែកងាយរងនូវការប្រតិកម្មនោះទេ តែ I’Aura បានផ្ដោតសំខាន់ទៅលើការជួយជួសជុលបញ្ហាស្បែកដូចជា បញ្ហាកើតមុនគ្រប់ប្រភេទនៅលើស្បែក ស្បែកអាលែកហ្ស៊ី កន្ទួលរមាស ស្បែកស្ងួតគ្មានសំណើម ឬសារធាតុចិញ្ចឹមជាដើម៕

