
កីឡាករ Thiha ZAW (សញ្ជាតិមីយ៉ាន់ម៉ា) ពាក់អាវលេខ ៩ របស់ ព្រៃវែង អែហ្វស៊ី ជាប់ជាកីឡាករដែលបញ្ជូនបាល់ (Assist) ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនជាងគេរហូតដល់ ៧លើក ឆ្លងកាត់ ៧០ប្រកួតនៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ សប្ដាហ៍ទី១៦។
ការស្រវាកៅអីមកកាន់កំពូលតារាងវិញ ក្នុង Top Assits នេះបន្ទាប់ពីកំណត់ត្រាកីឡាករដែលបញ្ជូនបាល់ (Assist) ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីមានស្មើគ្នាជាមួយ Yoshihama Ryohei របស់បឹងកេតមានចំនួន ៦លើក និង ប្រាក់ មុន្នីឧត្តម របស់ព្រះខ័នរាជស្វាយរៀង ៦លើក។
កីឡាករ ៥នាក់ដែលបញ្ជូនបាល់ (Assist) ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនរួមមាន៖
- កីឡាករ Thiha Zaw សញ្ជាតិមីយ៉ាន់ម៉ា របស់ព្រៃវែង Assist ៧លើក
- កីឡាករ Yoshihama Ryohei សញ្ជាតិជប៉ុន របស់បឹងកេត Assist ៦លើក
- កីឡាករ ប្រាក់ មុន្នីឧត្តម របស់ព្រះខ័នរាជស្វាយរៀង Assist ៦លើក
- កីឡាករ ផាច សុជាវីឡា របស់ភ្នំពេញក្រោន Assist ៤លើក
- កីឡាករ ឌី ផារ៉ាន់ របស់ព្រៃវែង Assist ៥លើក៕
តារាងចំណាត់ថ្នាក់សប្តាហ៍ទី១៦

កម្មវិធីប្រកួតសប្តាហ៍ទី១៧៖


