សិល្បៈអន្តរជាតិ៖ សមាជិករូបសង្ហានៃក្រុមចម្រៀង BTS បានបង្កើតកំណត់ត្រាថ្មីជាតារាចម្រៀងទោល ដែលមានបទចម្រៀងឈរលើតារាង Billboard main album រយៈពេល៩សប្ដាហ៍ជាប់ៗគ្នា។
យោងតាមការផ្សាយចុងក្រោយដែលចេញកាលពីពេលថ្មីៗនេះ បានបង្ហាញថាបទចម្រៀងក្នុងអាល់ប៊ុមទោលរបស់លោកដែលមានឈ្មោះថា «Golden» បានឈរលើលេខរៀងទី២៨ នៃតារាង Billboard 200 ចំនួន៩សប្ដាហ៍។ បើតាមក្រុមហ៊ុន Bighit Music បានឱ្យដឹងថា «នេះគឺជាការឈរលើតារាង Billboard 200 បានយូរជាងគេសម្រាប់តារាចម្រៀងទោល»។

បទចម្រៀងដែលមានក្នុងអាល់ប៊ុម Golden មានដូចជា Standing Next To You ក៏ជាបទចម្រៀងមួយដែលស្ថិតនៅលើតារាង Billboard Hot 100 រយៈពេល៩សប្ដាហ៍ជាប់ៗគ្នា ដោយស្ថិតនៅលើលេខរៀងទី៧០ ខណៈដែលបទចម្រៀង «Seven» បានត្រលប់មកជាប់ចំណាត់ថ្នាក់ Top 10 នៅលើតារាង Global 200 និង Global លើកលែងតែ US។
ក្នុងនោះក្រុមចម្រៀងនារី New Jeans ស្ថិតនៅចំណាត់ថ្នាក់ទី១១០ លើតារាង Billboard 200 តាមរយៈអាល់ប៊ុម Get Up។ ក្រុមនេះឈរលើតារាងជាប់ៗគ្នារយៈពេល ២៤សប្ដាហ៍ ដោយការជាប់លើតារាងដំបូងកាលពីខែសីហា ឆ្នាំ២០២៣ គឺស្ថិតក្នុងចំណាត់ថ្នាក់ទី១ ធ្វើឱ្យក្រុមនេះគឺជាក្រុមដែលមានអាល់ប៊ុមចម្រៀង ជាប់លើតារាងបានយូរជាងគេបំផុត។ ដោយឡែកក្រុមចម្រៀងបុរសរួមមាន Stray Kids ស្ថិតនៅលើចំណាត់ថ្នាក់ទី៣៣ តាមរយៈអាល់ប៊ុមចម្រៀង Rock Star ក្រុមចម្រៀង ATEEZ ស្ថិតនៅលើចំណាត់ថ្នាក់ទី៩៧ តាមរយៈអាល់ប៊ុម The World EP. Fin: Will ចំណែកឯង Enhypen ស្ថិតនៅចំណាត់ថ្នាក់ទី១៣៤ តាមរយៈអាល់ប៊ុម Orange Blood៕

