ភ្នំពេញ៖ រថយន្ដលុចសុីសRX330 បើកបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់បីកង់ នៅតាមបណ្ដោយផ្លូវសម្ដេចប៉ែននុត កាលពីវេលាម៉ោង១:២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញនារីម្នាក់ បើករថយន្ដលុចសុីស RX330 មួយគ្រឿង ពណ៍សពាក់ស្លាកលេខភ្នំពេញ 2AW-7905 ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចប៉ែននុត ក្នុងទិសដៅពីជើងមកត្បូង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងកាខូចខាត អស់មួយកង់ ឃ្ទាត់មកកណ្ដាលផ្លូវ ហើយរថយន្ដមិនទាន់អស់ល្បឿនទេ ក៏បន្ដទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចអស់ពីកង់ទៀត ទើបអស់ល្បឿនរងការខូចខាតផ្នែកខាងមុខ បើកទៅមុខលែងរួច។ សំណាងល្អមិនបង្ករអោយមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ នរគបាកចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទូច រថយន្ដបង្ករយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

