ការទាត់បាល់ពិន័យ ១១ម៉ែត្រកើតឡើងចំនួន ១៨លើក ក្រោយ​ឆ្លង​កាត់​ ១៦សប្តាហ៍ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវ​កាល​ឆ្នាំ ២០២៣-២៤។

ក្នុងនោះ​ឃើញ​ថា ក្លិបបាល់ទាត់ណាហ្គាវើលដ៍ និងTiffy Army ជា​ក្រុម​ដែល​មាន​កីឡាករ​បាន​បង្ករ​កំហុស​ច្រើន​ជាងគេ មាន​ចំនួន ៤លើកដូចគ្នា ខណ: បឹងកេត ចំនួន ៣លើក, គីរីវង់ សុខសែនជ័យ ចំនួន ២លើក, ភ្នំពេញក្រោន ចំនួន ២លើក, ISI ដង្កោសែនជ័យ, វិសាខា និង អង្គរថាយហ្គឺរ ចំនួន ១លើកដូចគ្នា។

បញ្ជីកីឡាករដែលបានបង្ករកំហុសតាមក្លិបនិមួយៗ មានដូចខាងក្រោម៖

ណាហ្គាវើល ចំនួន ៤លើក

-កីឡាករ Alexandre Cardoso ចំនួន ១លើក នៅសប្ដាហ៍ទី១
-អ្នកចាំទី រ៉េត លីហេង ចំនួន ១លើក នៅសប្ដាហ៍ទី១៣
-កីឡាករ ឡេង មករា ចំនួន ១លើក នៅសប្ដាហ៍ទី១៤
-អ្នកចាំទី ស៊ូ យ៉ាទី ចំនួន ១លើក នៅសប្ដាហ៍ទី១៥

Tiffy Army FC ចំនួន ៤លើក

-កីឡាករ TETSUAKI MISAWA ចំនួន ១លើក នៅសប្ដាហ៍ទី១១
-កីឡាករ Sarayut Sompim ចំនួន ១លើក នៅសប្ដាហ៍ទី២
-អ្នកចាំទី សោម សុគន្ធដារ៉ា ចំនួន ១លើក នៅសប្ដាហ៍ទី៩
-កីឡាករ យ៉ង់ ភូមិន្ទ របស់ ចំនួន ១លើក នៅសប្ដាហ៍ទី១៦

បឹងកេត ចំនួន ៣លើក

-កីឡាករ ឱ ភារុណ ចំនួន ១លើក នៅសប្ដាហ៍ទី១
-កីឡាករ ឈឿង វិស៊ីនុ ចំនួន ១លើក នៅសប្ដាហ៍ទី៤
-កីឡាករ ណុប ដេវីដ ចំនួន ១លើក នៅសប្ដាហ៍ទី១០

គីរីវង់ សុខសែនជ័យ ចំនួន ២លើក

-កីឡាករ ឆឹង សុខផាន្នី ចំនួន ១លើក នៅសប្ដាហ៍ទី១
-កីឡាករ សុំ សាន់ ចំនួន ១លើក នៅសប្ដាហ៍ទី១១

ភ្នំពេញក្រោន ចំនួន ២លើក

-កីឡាករ Soe Moe Kyaw ចំនួន ១លើក នៅសប្ដាហ៍ទី៦
-កីឡាករ សាវែង សំណាង ចំនួន ១លើក នៅសប្ដាហ៍ទី១០

ISI ដង្កោសែនជ័យ, វិសាខា និង អង្គរថាយហ្គឺរ ចំនួន ១លើកដូចគ្នា

-កីឡាករ ជា ច័ន្ទដារ៉ របស់ ISI ដង្កោសែនជ័យ នៅសប្ដាហ៍ទី៣
-កីឡាករ អ៊ុក សុវណ្ណ របស់ វិសាខា នៅសប្ដាហ៍ទី១៥
-កីឡាករ សុខ គ្រី សូហ្វាន របស់ អង្គរថាយហ្គឺរ នៅសប្ដាហ៍ទី១៦

គិត​ត្រឹម​សប្តាហ៍​ទី១៦ ឃើញថាក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និង អាយ អេស អាយ ដង្កោសែនជ័យ បន្តឈរនៅតំបន់ Top 4 (ក្រុមកំពូលទាំង៤) ៦សប្ដាហ៍​ជាប់​គ្នា​មានសប្ដាហ៍ទី១១,១២, ១៣,១៤,១៥ និង​ទី១៦ នៃការប្រកួត​ពានរង្វាន់ Cambodian Premier League រដូវកាល ឆ្នាំ២០២៣ /២០២៤៕

Share.