
ក្រុមបាល់បោះរទេះនារីជម្រើសជាតិកម្ពុជា យកឈ្នះក្រុមម្ចាស់ផ្ទះថៃ ដោយលទ្ធផល ៧-៤ ក្នុង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតជើងឯកបាល់បោះរទេះជើងឯកតំបន់អាស៊ី-អូសេអានី (Bangkok 3×3 Wheelchair Basketball AOZ Cup) និងវគ្គជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤។
ដូចនេះ ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមបាល់បោះរទេះនារីកម្ពុជា ត្រូវជួបក្រុមចិន នៅថ្ងៃទី១២ ខែមករានេះ នៅទីក្រុងបាងកក ប្រទេសថៃ ។ ក្នុងព្រឹត្តិការណ៍នេះ ក្រុមកីឡាការនីបាល់បោះរទេះជនពិការកម្ពុជា បានយកឈ្នះ ៥ប្រកួតជាប់គ្នា។
ប្រកួតទី១៖ កម្ពុជា ១០-៣ អូស្រ្តាលី
ប្រកួតទី២៖ កម្ពុជា ១៤-០ ឥណ្ឌា
ប្រកួតទី៣៖ កម្ពុជា ៩-២ ថៃ
ប្រកួតទី៤៖ កម្ពុជា ១៤-៤ ឡាវ
ប្រកួតទី៥៖ កម្ពុជា ៧-៤ ថៃ

ព្រឹត្តិការណ៍ ប្រកួតជើងឯកបាល់បោះរទេះជើងឯកតំបន់អាស៊ី-អូសេអានី (Bangkok 3×3 Wheelchair Basketball AOZ Cup) និងវគ្គជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) ធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ដំណើរការពីថ្ងៃទី៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។
ចំពោះក្រុមទទួលជើងឯក នឹងទទួលបានកៅអីទៅព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) នៅទីក្រុងបារីស ប្រទេសបារាំង។ ខណ:ក្រុមចំណាត់ថ្នាក់លេខ២ និងលេខ ៣ នឹងទទួលបានកៅអីទៅប្រកួតជើងឯក 2024 IWBF Women’s Repechage នៅទីក្រុង Osaka ប្រទេសជប៉ុន៕


