ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរ បាលជាតិ រួមគ្នាជាមួយអាជ្ញាធរសមត្ថកិច្ចខេត្ត បានផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ១៤៩នាក់ ពីពន្ធនាគារខេត្តបាត់ដំបងទៅឃុំបន្តនៅពន្ធនាគារខេត្តប៉ៃលិនវិញដោយសុវត្ថិភាព។

សកម្មភាពដឹកជញ្ជូនអ្នកជាប់ឃុំពីពន្ធនាគារខេត្តបាត់ដំបង មកពន្ធនាគារខេត្តប៉ៃលិន។
ការផ្ទេរអ្នកជាប់ឃុំនេះ កើតឡើងបន្ទាប់ពីមានការចង្អុលបង្ហាញនិងអនុញ្ញាតជាគោលការណ៍ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បន្ទាប់ពីពន្ធនាគារខេត្តបាត់ដំបង មានសភាពចង្អៀត ណែន។
សូមជម្រាបផងដែរថា ការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន១៤៩នាក់នេះ មានការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ ឯកឧត្តម ឧត្តមអគារនុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ដែលបានមកដល់គោលដៅនៅវេលា ម៉ោង៨:៣០នាទីព្រឹក ប្រកបដោយសុវត្ថិភាព។

សកម្មភាពដឹកជញ្ជូនអ្នកជាប់ឃុំពីពន្ធនាគារខេត្តបាត់ដំបង មកពន្ធនាគារខេត្តប៉ៃលិន។
សូមបញ្ជាក់ថា ប្រត្តិបត្តិការខាងលើបានប្រើប្រាស់កម្លាំង និងសំភារៈដូចជា រថយន្តក្រុង ៣គ្រឿង ដឹកជនជាប់ឃុំ ១៤៩នាក់។ រថយន្តនាយកដ្ឋានសន្តិសុខ ២គ្រឿង(ទល់ខ្នង១គ្រឿង) កម្លាំង១៦នាក់។ រថយន្តនាយកដ្ឋានប្រតិ បត្តិ១គ្រឿង កម្លាំង៤នាក់។ រថយន្តទល់ខ្នងពន្ធនាគារខេត្តបាត់ដំបង១គ្រឿង កម្លាំង០៩នាក់។ រថយន្តទល់ខ្នងស្នងការខេត្តបាត់ដំបង ១គ្រឿង កម្លាំង៦នាក់។ រថយន្តទល់ខ្នង PM ខេត្តបាត់ដំបង ១គ្រឿង កម្លាំង៦នាក់។ និងរថយន្តទល់ខ្នងស្នងការខេត្តប៉ៃលិន ២គ្រឿង កម្លាំង៩៕


សកម្មភាពដឹកជញ្ជូនអ្នកជាប់ឃុំពីពន្ធនាគារខេត្តបាត់ដំបង មកពន្ធនាគារខេត្តប៉ៃលិន។
