ក្លិបបាល់ទាត់ អង្គរស៊ីធី ក្រុមបាល់ទាត់អង្គរស៊ីធី ក្រោមការដឹកនាំរបស់លោក Darren Pomroy Sam បានបន្តចាញ់ក្រសួងមហាផ្ទៃ នៅសប្ដាហ៍ទី១៣ នៃការប្រកួតពានរង្វាន់លីគទី២ របស់កម្ពុជា Cambodian League 2 នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា ខណ: កងយោធពលខេមរភូមិន្ទ ខ ឈ្នះ ISI ដង្កោសែនជ័យ ខ នៅកីឡដ្ឋាន ស្តាត់ចាស់។
លទ្ធផលការប្រកួត ថ្ងៃទី១៣ ខែមករា សប្ដាហ៍ទី១៣៖

ការប្រកួតពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 បានបញ្ជប់ការប្រកួតសប្តាហ៍ទី១២ ហើយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅក្នុងឃើញថាកាតដែលចេញពីហោបៅលោកអាជ្ញាកណ្តាលទាំង១៥រូប កើនដល់១៥៩សន្លឹក ខណៈលោក ជួន ងួនហុង និងអ៊ុន ពេងលេង ជាអាជ្ញាកណ្តាល មិនទាន់ចាយកាតសោះ។
នេះគឺជាលទ្ធផលប្រកួតរបស់ក្លិបបាល់ទាត់ អង្គរស៊ីធី កន្លងមករួមមានដូចខាងក្រោម៖
សប្ដាហ៍ទី១៖ ស្មើ ជាមួយ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ១-១ នៅកីឡដ្ឋានឡាយហ្វ
សប្ដាហ៍ទី២៖ ចាញ់ យុវជនបាទី ៣-២ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៣៖ ចាញ់ សៀមរាប អេហ្វស៊ី ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៤៖ ចាញ់ ISI ដង្កោសែនជ័យ (ខ) ៥-២ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី៥៖ ចាញ់ Tiffy Army (ខ) ៣-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៦៖ ចាញ់ ក្រសួងមហាផ្ទៃ ៨-០ នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
សប្ដាហ៍ទី៧៖ ចាញ់ វិសាខា (ខ) ១-០ នៅកីឡដ្ឋាន ព្រីនស៍
សប្ដាហ៍ទី៨៖ ចាញ់ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៩៖ ចាញ់ យុវជនបាទី ៧-០ នៅទីលាន សាលាបាល់ទាត់ជាតិ
សប្ដាហ៍ទី១០៖ ចាញ់ ក្លិបបាល់ទាត់ខេត្តសៀមរាប ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្តាហ៍ទី១១៖ ស្មើ ISI ដង្កោសែនជ័យ (ខ) ១-១ នៅកីឡដ្ឋាន AIA KMH Park
សប្តាហ៍ទី១២៖ ចាញ់ Tiffy Army (ខ) ១៤-០ នៅកីឡដ្ឋាន ស្តាតចាស់
សប្តាហ៍ទី១៣៖ ចាញ់ក្រសួងមហាផ្ទៃ ១៤-០ នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
ដូច្នេះសរុប ១៣ប្រកួត របស់ក្រុមបាល់ទាត់អង្គរស៊ីធី ស្មើ២ និងចាញ់១១ មិនដែលឈ្នះ មាន២ពិន្ទុ នៅលីគលំដាប់ទី២ Cambodian League 2 គិតត្រឹមសប្តាហ៍ទី១៣៕

