ភ្នំពេញ ៖ រថយន្ត Ford មួយគ្រឿងបើកបរដោយបុរសជនជាតិចិន ឆ្លងផ្លូវ មិនទាន់ផុតផងត្រូវបានម៉ូតូហុងដាឌ្រីមជិះបុក បណ្តាលឱ្យរងរបួសធ្ងន់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សូមចុចអាន៖ ប្រជាការពារម្នាក់បាត់បង់ជីវិត និងបុរសម្នាក់ទៀតរបួសធ្ង.ន់ បន្ទាប់ពីរថយន្តបើកបុកម៉ូតូហុងដាឌ្រីម២គ្រឿង




តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-4161 ពីកើតទៅលិច ដល់ចំណុចកើតហេតុជ្រុលទៅបុករថយន្តFord ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BW-1866 បើកដោយបុរសជនជាតិចិន ឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូ ត្រូវបាន សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕
